ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹកនាំ​កម្ពុជា​ ៖ សង្គម​ឌី​ជី​ថ​ល​ធ្វើ​ឲ្យ​មាន​គម្លាតភាព​ស្និទ្ធ​ស្នាល

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ការ​ដើរ​ឲ្យ​ទាន់​បច្ចេកវិទ្យា​ពិតជា​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ផង​ដែរ ក៏​ទាមទារ​ឲ្យ​មានការ​គិតគូ​រ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ប្រទេស​ដល់​ក្រុម​មនុស្ស​ដែល​ប្រឈម​នឹង​ការ​បាត់បង់​ការងារ នៅ​ពេល​ស្ថាប័ន​មួយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ខ្លាំង​ពេក​។​ ​ថ្លែង​នៅ​ឯកម្ម​ពិធី​បើក​សន្និសីទ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០១៨ លើ​ប្រធានបទ «​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​សំរាប់​ឧស្សាហូបនីយកម្ម​កំណើនសេដ្ឋកិច្ច…

​រាជធានី​ភ្នំពេញ​ ៖ ការ​ដើរ​ឲ្យ​ទាន់​បច្ចេកវិទ្យា​ពិតជា​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ផង​ដែរ ក៏​ទាមទារ​ឲ្យ​មានការ​គិតគូ​រ​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ប្រទេស​ដល់​ក្រុម​មនុស្ស​ដែល​ប្រឈម​នឹង​ការ​បាត់បង់​ការងារ នៅ​ពេល​ស្ថាប័ន​មួយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ខ្លាំង​ពេក​។​

​ថ្លែង​នៅ​ឯកម្ម​ពិធី​បើក​សន្និសីទ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០១៨ លើ​ប្រធានបទ «​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​សំរាប់​ឧស្សាហូបនីយកម្ម​កំណើនសេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា» ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែមីនា ឆ្នាំ​២០១៨ នេះ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​មាន​ប្រសាសន៍​​ថា​ ឥឡូវ​បច្ចេកវិទ្យា​វា​លឿន​ហើយ តែ​បញ្ហា​ត្រូវ​គិត​ឱ្យ​ច្បាស់​ត្រង់​ចំណុច​ថា បើ​មនុស្ស​យន្ត​ធ្វើការ​អស់ហើយ ចុះ​មនុស្ស​ទៅ​ណា​វិញ ហើយ​បើ​អ​ញ្ចឹ​ង ​តើ​ពួក​គេ​រស់​ដោយសារ​អ្វី​ទៅ​។ សម្តេច​បាន​បញ្ជាក់​ថា ​ដោយសារ​តែ​បច្ចេកវិទ្យា​ជឿនលឿន នៅ​ប្រទេស​ខ្លះ​ដល់​ថ្នាក់​អ្នក​លើក​ម្ហូប ប្រើ​ដោយ​មនុស្ស​យន្ត​ទៅ​ហើយ ​អ​ញ្ចឹ​ង​ទេ តើ​មនុស្ស​ដែល​ធ្លាប់​លើក​ម្ហូប​នោះ​ទៅ​ណា ឬ​ទៅ​ធ្វើ​អី​វិញ?

​សម្តេច​តេ​ជោ បន្ថែម​ថា​ នេះ​មិនមែន​គ្រាន់តែ​ជា​ការ​សប្បាយ​នឹង​ការ​រីក​លូតលាស់​នៃ​បច្ចេកវិទ្យា​នោះ​ទេ តែ​ការ​រីក​លូតលាស់​នៃ​បច្ចេកវិទ្យា​ក៏​នាំ​មក​នូវ​ផលវិបាក​ដែរ ព្រោះ​មនុស្ស​ជា​ច្រើន​ត្រូវ​កាត់​ចេញពី​ក្រុមហ៊ុន​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ តើ​ពួក​គេ​ទៅ​ណា ដូច្នេះ​ទាមទារ​ត្រូវ​គិតគូរ​ជា​មុន​ថា​ ពេល​ពលរដ្ឋ​បាត់បង់​ការងារ​ធ្វើ​ដោយ​បច្ចេកវិទ្យា ត្រូវ​គិតគូ​រពួក​គាត់ មិន​ត្រូវ​ឲ្យ​ពួក​គេ​រស់នៅ​ដោយ​គ្មាន​ការងារ​ធ្វើ​នោះ​ទេ​ ។

​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​៖ «​ខ្ញុំ​សុំ​និយាយ​លេង​បន្តិច តែ​វា​ជា​បញ្ហា​ពិត ។ តើ​ទាំង​អស់​គ្នា​មានការ​កត់សម្គាល់​ឃើញ​អ្វី​ទេ​ នៅ​ក្នុង​ដំណាក់កាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ កាលពីដើម​ខ្មែរ​យើង​រួសរាយ​រ៉ា​ក់​ទាក់​ណាស់ នៅ​ពេល​ដែល​ជួប​គ្នា ​គឺ​និយាយ​គ្នា​ឥត​ឈប់​ទេ ។ ប៉ុន្តែ​ឥឡូវ​នៅ​ពេល​ដែល​ជួប​គ្នា គឺ​ស្ងាត់​ឲ្យ​ឈឹង ម្នាក់​ៗ​មើល​តែ​ទូរស័ព្ទ ឥត​មើល​មុខ​គ្នា​ទេ ឥត​ជជែក​គ្នា​ទេ ។ នេះ​ជា​រឿង​មួយ​ដែល​ហៅ​ថា​ សង្គម​ឌី​ជី​ថ​លហើយ​»​។​

​សម្តេច​តេ​ជោ​បន្ថែម​ថា ​សូ​ម្បី​ទំនាក់ទំនង​ភាព​ស្និទ្ធស្នាល​រវាង​ប្តី​-​ប្រពន្ធ​ ក៏​ហាក់​កាត់​បន្ថយ ដោយសារ​តែ​ពេល​ជួប​គ្នា មិន​មើល​មុខ​គ្នា​ទេ ​មើល​តែ​ទូរស័ព្ទ ដូច​ពេល​ខ្លះ​ប្តី​ប្រពន្ធ​​ក៏​អ​ញ្ចឹ​ង​ដែរ​ ប្តី​ទូរស័ព្ទ​មួយ ប្រពន្ធ​ទូរស័ព្ទ​មួយ​រៀងខ្លួន មិន​និយាយ​រកគ្នា​។ ឥឡូវ​ធ្វើ​​ឃើញ​ហើយ​ថា ​បច្ចេកវិទ្យា «​ធ្វើ​ឱ្យ​មាន​គម្លាត​» និង​ភាព​សិទ្ធ​ស្នាល​រវាង​មនុស្ស​នឹង​មនុស្ស​បាន​កាត់​បន្ថយ​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ