រាជធានីភ្នំពេញ ៖ រថយន្ដដឹកប្រេងរបស់ក្រុមហ៊ុនL.H.R មួយគ្រឿងបានរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យក្រឡាប់ ជាច្រើនត្រឡប់ដែលសង្ស័យអ្នកបើកបរងងុយដេកហើយងោកមួយភាំង។ ប៉ុន្តែមិនបានបណ្ដាលឲ្យអ្នកបើកបរខាងលើ ឬអ្នកដំណើរណាម្នាក់រងបួស ឬស្លាប់នោះឡើយ ហើយក៏មិនមានប្រេងកំពប់ដែរ ព្រោះខណៈនោះមានតែស៊ីទែន ទទេប៉ុណ្ណោះ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុងភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ដដឹកប្រេង១គ្រឿងនេះបានបើកបរត្រឡប់មកពីដាក់ប្រេងឲ្យម៉ូយនៅក្នុងស្រុកស្អាង ខេត្ដកណ្ដាល ក្នុងបំណងទៅកាន់ស្ថានីប្រេងឥន្ធនៈមួយកន្លែងនៅក្នុងអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ដោយបានធ្វើដំណើរតាមផ្លូវទំនប់សណ្ដស្ទឹង៧មករា ពីកើតទៅលិច លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ សង្ស័យអ្នកបើកបរងងុយដេកក៏បានរេចង្កូតជ្រុលធ្លាក់ផ្លូវបណ្ដាលឲ្យក្រឡាប់២-៣ ត្រឡប់ចូលទៅក្នុងវាលស្រែ រងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អអ្នកបើកបរមិនបានរងរបួសធ្ងន់ធ្ងរនោះឡើយ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សាក់សំពៅបានចុះទៅកាន់កន្លែង ហើយដោយគ្មានការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។ ចំណែកអ្នកបើកបរមិនមានរបួសស្នាមនោះទេ ទើបឲ្យម្ចាស់ចាត់ចែងរករថយន្តស្ទូចយករថយន្តនោះទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង៕
https://www.youtube.com/watch?v=b-15dQyNPNA
ចែករំលែកព័តមាននេះ