ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​ចោរប្លន់ ឃាត់ខ្លួន​បាន​១២​នាក់រួមនឹងវត្ថុតាងជាច្រើន

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ចោរប្លន់ កាច់ក លួច​ម៉ូតូ នៅ​ខេត្តកណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​បាន​១២​នាក់…

ខេត្តកណ្ដាល ៖ កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ចោរប្លន់ កាច់ក លួច​ម៉ូតូ នៅ​ខេត្តកណ្តាល កំពង់ឆ្នាំង កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​បាន​១២​នាក់ និង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ធំ​ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ ពោល​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨​នេះ ក្រុម​ចោរប្លន់ កាច់ក និង​លួច​ម៉ូតូ​ធ្វើ​សកម្មភាព នៅ​ចំណុច​ភូមិសាស្ត្រ​ផ្លូវ​៦០​ម៉ែត្រ រាជធានី​ភ្នំពេញ ស្ថិត​នៅ​ជាប់​ព្រំប្រទល់ ខេត្តកណ្តាល​(​ដើម​ទី​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​) ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ ចំនួន​១២​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល បើក​ប្រតិបត្តិការ​យ៉ាង​សកម្ម ដោយ​ធ្វើការ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន ជា​ពិសេស​នោះ គឺ​កម្លាំង​នគរបាល បាន​រក​ឃើញ ហើយ​ចុះ​ទៅ​បង្ក្រាប​ដល់ទី​តាំងនៅ​ទីរួមខេត្ត​កំពង់ស្ពឺ ចំនួន​០៥​កន្លែង និង​ខេត្តកំពង់ឆ្នាំង​០១​កន្លែង​។ ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរប្លន់​កាច់ក និង​លួច​ម៉ូតូ​ទាំង​១២​នាក់​ខាងលើ​នេះ បាន​ធ្វើ​ឡើង​ក្រោម​កិច្ចសហការ​វាង កម្លាំង​នគរបាល​ខេត្តកណ្តាល (​ម្ចាស់​ករណី​) កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន ស្នងការ​នគរបាល​ជាតិ ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តកណ្តាល លោក ឯក ស៊ុន​រស្មី​។

រយៈពេល​០៣​ថ្ងៃ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្តាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​០៦​នាក់ ទាក់ទិន​ករណី​វាយ​ប្លន់​យក​ម៉ូតូ និង​បន្ត​ពន្លាត​សមត្ថកិច្ច​បើក​ទីតាំង ទទួលផល​ចោរកម្ម​ចំនួន​០៥​កន្លែង នៅ​ខេត្តកំពង់ស្ពឺ និង​កំពង់ឆ្នាំង​០១​កន្លែង ព្រមទាំង​ឃាត់​មុខសញ្ញា​ទទួលផល​ចោរកម្ម​បាន​០៦​នាក់​ថែម​ទៀត សរុប​ឃាត់ខ្លួន​បាន​១២​នាក់​។ កិច្ច​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល និង​លោក​ឧ​.​ត្រី រឿ​ន ណា​រ៉ា ស្នងការ​រង​នគរបាល​ខេត្តកណ្តាល និង​មាន​កិច្ចសហការ​ពី​ស្នងការដ្ឋាន​នគរបាល​កំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង រាជធានី​ភ្នំពេញ និង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ផង​ដែរ​។ សភាព​នៃ​រឿងហេតុ​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ កម្លាំង​នគរ បាល​ស្រុក​កណ្តាលស្ទឹង និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បង្ក្រាប​បាន​ករណី​លួច​មាន​ស្ថាន​ទម្ងន់ (​ធាក់​វាយ​ប្លន់​យក​ម៉ូតូ​)៖ ករណី​ទី​១៖ កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​២១.៣០​នាទី នៅ​ចំណុច​ដី​ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង​។

ជនរ​គ្រោះ​ឈ្មោះ ឈៀង ប៉េង​សៀន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ​, ឈ្មោះ សឿ​ន ស​ម្ភ​ស្ស ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ អ្នក​ទាំង​០២ ប្តី​និង​ប្រពន្ធ​រស់នៅ ភូមិ​ក្រាំង​ធ្មៃ ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង​។ -​សម្ភារៈ​បាត់បង់​ម៉ូតូ​១​គ្រឿង​ម៉ាក C125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ​កណ្តាល​1Y-5246​។ ករណី​ទី​២៖ កើតហេតុ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១ និង​១៥​នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង ជន​រង​គ្រោះ​ឈ្មោះ អ៊ុំ សោភា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ហនុមាន ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។ -​សម្ភារ​បាត់បង់​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុ​យ​សូ​គី​ឡេ​ត ពណ៌​ក្រហម​លា​យស ស៊េរី​ឆ្នាំ​២០១៨ គ្មាន​ស្លាក​លេខ (​មាន​សំបុត្រ​ពន្ធ​)​។ ករណី​ទី​៣៖ កើតហេតុ​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១ និង​៣០​នាទី នៅ​ចំណុច​លើក​ផ្លូវជាតិ​លេខ​២ ដី​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ ជន​រង​គ្រោះ​ឈ្មោះ ង៉ែត ម៉ូ​លី​ណា ហៅ​លី​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​មុខរបរ​នៅផ្ទះ​។ សម្ភារ​បាត់បង់​ម៉ូតូ​០១​គ្រឿង ម៉ាក​ស៊ូ​ម័​រ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1GB-1570​។

ករណី​ទី​៤៖ កើតហេតុ​នៅ​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២៣ និង​១០​នាទី នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​២​ដី ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ស្រុក​កណ្ដាល​។ ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ វ៉​ន សា​រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មុខរបរ ជាង​ផ្សារ​ដែក​។ សម្ភារ​បាត់បង់​ម៉ូតូ​០១​គ្រឿង ម៉ាក​សេ​១២៤​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ឧត្ត​មាន​ជ័យ 1C-6117 ។ ជនសង្ស័យ​០៦​នាក់​រួម​មាន​៖ ទី​១៖ ឈ្មោះ នឹម គី​ម​ហុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្បូង​ក្ដី ឃុំ​បា​គូ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ​។ ទី​២៖ ឈ្មោះ អ៊ិ​ត ច័ន្ទ​មន្នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ត្រស់ ឃុំ​ទ្រា ស្រុក​ណ្ដា​ល​ស្ទឹង ខេត្តកណ្ដាល មុខរបរ​មិន​ពិតប្រាកដ​។ ទី​៣៖ ឈ្មោះ សៀ​ក លី​ថុ​ង ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​៤៖ ឈ្មោះ ម៉ូត ថៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ទី​៥៖ ឈ្មោះ ជា សំណាង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​៣ រស់នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ និង​ទី​៦៖ ឈ្មោះ លិ​ត ស៊ី​ផា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ថ្លាន់ សង្កាត់​គង​ន​យ ខណ្ឌដង្កោ មុខរបរ​មិន​ពិតប្រាកដ​។ វត្ថុ​តាង​ចាប់​យក​៖ ស្លាក​លេខ​ម៉ូតូ​៣ ( ភ្នំពេញ​1GS-2799) (​ភ្នំពេញ​1GI-2551) (​ឧ​.​មាន​ជ័យ​1C-6117), ទូរស័ព្ទ​ដៃ​ម៉ាក iPhone5 ចំនួន​០២​គ្រឿង​, ម៉ូតូ​ចំនួន​០៤​គ្រឿង​។

មុន​ពេល​កើតហេតុ​កម្លាំង ជំនាញ និង​ប៉ុស្ដិ៍​បាន​ចេញ​ល្បាត​នៅ​តាម​គោលដៅ​ងាយ​រង​គ្រោះ​នៅ​វេលា​ម៉ោ​១៩ និង​៣០​នាទី​ទទួល ព័ត៌មាន​ពី​ខាង ឃុំ​ក្រាំង​ឆ្នង់ ស្រុក​បាទី ថា​មាន​ករណី​ធាក់​ផ្ដួល និង​វាយ​យក​ម៉ូតូ​នៅ​ចំណុច ពី​ខាងត្បូង​ស្ពាន​កំពង់​កោ ដី​ខាង​ស្រុក​បាទី ខេត្តតាកែវ ហើយ​ទំនាក់ទំនង​គ្នា​រវាង​ស្រុក​បាទី និង​ស្រុក​កណ្ដាលស្ទឹង​បាន​ល្អ​កម្លាំង ខាង​ស្រុក​កណ្ដាលស្ទឹង បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស ដែល​ជា​ជនសង្ស័យ​បាន​ចំនួន​០៥​នាក់ និង​ម៉ូតូ​០២​គ្រឿង យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​។ ក្នុង​នោះ ជា​មុខសញ្ញា​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ធាក់​ផ្ដួល និង​វាយ​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ នៅ​ចំណុច​ខាងលើ​កន្លង​មក និង​កន្លែង​ផ្សេង​ៗ​ទៀត​។ ករណី​នេះ​តាម​ចម្លើយ​របស់ ជនសង្ស័យ​កម្លាំង​ជំនាញ​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក បាន​ម្នាក់​ទៀត និង​បាន​ធ្វើការ​ដកហូត ចាប់​យក​ម៉ូតូ​បាន​ចំនួន​០២​គ្រឿង​ទៀត យក​មក​អធិការដ្ឋាន​ស្រុក​កណ្ដាលស្ទឹង​។ កម្លាំង​បន្ត​តាម​នីតិវិធី​ពន្លាត​ដែន​សមត្ថកិច្ច​ស្រាវជ្រាវ រុករក​បក្ខពួក និង​សម្បុក​លាក់​ទុក​ម៉ូតូ (​ឡ​ទិញ​របស់​ចោរ​) ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ តាម​បញ្ជា​លោក​ព្រះរាជអាជ្ញា​រង ឯក ស៊ុន​រស្មី បាន​ដឹកនាំ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្តកណ្ដាល សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ខេត្ដកំពង់ស្ពឺ ចុះ​ឆែកឆេរ​ទីតាំង​ទទួលផល​ចោរកម្ម និង​កែ​ច្នៃ​ម៉ូតូ​ចំនួន ០៥​គោលដៅ​រួម​មាន​៖ ទី​១៖ ទីតាំង​ផ្ទះ​ឈ្មោះ ហេង ភក្តី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បុរី​កម្មករ សង្កាត់​ច្បារមន ក្រុង​ច្បារមន​(០២​ផ្ទះ​)​។

5 ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​1DD-8736 អត់​ក្បាំង អត់​កុង​ទ័​រ អត់​កញ្ចក់ -​ស្លាក​លេខ​ម៉ូតូ​ចំនួន​៤៣​បន្ទះ -​រៀន​កណ្ដាល​ចំនួន​១១ -​កញ្ចក់​ម៉ូតូ​មើល​ក្រោយ​ចំនួន​០៧​គូ -​សោ​ម៉ូតូ​ចំនួន​៧០ -​កន្ត្រក់​ម៉ូតូ​ចំនួន​០២ -​ចង្កៀង​ឡាន​០២ ស្រោម​ចង្កៀង​មើល​ក្រោយ​០១, មួក​ការពារ​០១, ស្លាក​លេខ​ឡាន​០១, ដង្កាប់​, ដែកឆាប​, តួ​ណឺ​វិ​ស​, ម៉ា​ឡេ​ត​, កូនសោ​,​ដែកគាស់​, កន្ត្រៃ​,​ក​ន្ក្រ​ក មុខ​ម៉ូតូ​, ទូរស័ព្ទ​ណូ​គារ អិន​ចុច​ពិល​០១,​កាបូបដៃ​ពណ៌​ខ្មៅ​០១​។ ទី​២៖ ទីតាំង​ផ្ទះ ឌី បណ្ដូល (​ម្តាយ​របស់​ឈ្មោះ ហេង ភក្តី​) -​ស្លាក​លេខ​ម៉ូតូ ចំនួន​១៦ ស្លាក​(​ខ​.​ម​)០១ -​តួ​ណឺ​វិ​ស​, ម៉ា​ឡេ​ត​, កូនសោ​,​ដែកឆាប​,​កន្ត្រៃ ផ្សេង​ៗ​ទៀត​។ ស្លាក​លេខ​មួយ​ចំនួន​ទៀត ត្រូវ​បាន​ឈ្មោះ ហេង ភក្តី បោះចោល​ទៅ​ក្នុង​ទឹកស្រះ ដែល​មាន​ជំរៅ​ជ្រៅ មិន​អាច​រាវរក​ឃើញ ថ្ងៃក្រោយ​សមត្ថកិច្ច​នឹង​ឆែកឆេរ​បន្ត​ទៀត​។ ទី​៣៖ ទីតាំង​ផ្ទះ​របស់​ឈ្មោះ ហ៊ុន គ​ន្ធា នឹង​ការ​ចូលរួម​ពី​ឪពុកក្មេក​ឈ្មោះ យិ​ន ហ៊ី​ម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ បូ​រី​កម្មករ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ វត្ថុ​តាង​ចាប់​យក​រួម​មាន​៖ -​ស្លាក​លេខ​ឡាន​០២​បន្ទះ លេខៈ ភ្នំពេញ 2F-9660 -​កាត​គ្រី​ម៉ូតូ ចំនួន​០៧​សន្លឹក -​អត្តសញ្ញាណ​បណ្ណ​ជនជាតិ​ខ្មែរ ចំនួន​០៤​សន្លឹក​។ ដំណើ​ការ​ឆែកឆេរ​ផ្ទះ​ខាងលើ​នេះ អវត្តមាន​មេ​ភូមិ និង​មេឃុំ (​បាន​អញ្ជើញ​ហើយ តែ​មិន​បាន​ចូលរួម​) មាន​ទីលំនៅ​ភូមិ​បូ​រី​កម្មករ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

ទីតាំង​ខាងលើ​នេះ​ប្រគល់​ជូន​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ​ធ្វើការ​គ្រប់គ្រង​បន្ត​។ ទី​៤៖ ទីតាំង​ផ្ទះ​ឈ្មោះ ពេជ្រ កង ភេទ​ស្រី វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ – ស្លាក​លេខ​ម៉ូតូ​ចំនួន​០១​សន្លឹក (​ភ្នំពេញ 1AD-4382) – កន្ត្រក​ម៉ូតូ​ចំនួន​០២ – កញ្ចក់​ម៉ូតូ (ARM) ពណ៌​ខ្មៅ​ចំនួន​០១ – អាវ​ម៉ាក​(A R M) ពណ៌​ខ្មៅ​ចំនួន​០១ – មួក​សុវត្ថិភាព​ចំនួន​០២ (​ពណ៌​ស​ចំនួន​០១, ពណ៌​ខ្មៅ​ចំនួន​០១) – រណា​អា​ដែក​ចំនួន​០១ – សន្ទះ​គំរប​សាំង​ម៉ូតូ​ម៉ាក ស៊ូ​មើ​អ៊ិ​ច ចំនួន​០១ ក្រៅពី​នោះ​សមត្ថកិច្ច​មិន​បាន​ដកហូត​អ្វី​ទេ​។ ទី​៥៖ ទីតាំង​ផ្ទះ​ជួល​ឈ្មោះ ហេង រតនា អាយុ​៣២​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ ហ៊ុន គ​ន្ធា អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​កាត់​សោ ទីតាំង​ផ្ទះ​លក់​ម៉ូតូ នៅ​ភូមិ​ក្រាំង​ពល​ទេព សង្កាត់ រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ (​ទីតាំង​ជួល​មិន​ស្គាល់ឈ្មោះ​ម្ចាស់ផ្ទះ​)​។ ទីតាំង​នេះ​មាន​ម៉ូតូ​៤៥​គ្រឿង មាន​ស្លាក​លេខ និង​ប័ណ្ណ​សម្គាល់​ចំនួន​៣៧​គ្រឿង​។ វត្ថុ​តាង​ចាប់​យក​រួម​មាន​៖ -​ម៉ូតូ​ចំនួន​០៨​គ្រឿង ទីតាំង​នេះ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​គ្រប់គ្រង​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ