ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្ដម យន្ត មីន ចុះ​សួរសុខទុក្ខ និង​ជូនអំណោយ​ចាស់ជរា

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨​នេះ ពិធី​បើក​ការដ្ឋាន​ជុស​ជុល​ផ្លូវ​ក្រាល​ល្បាយ​ថ្មភ្នំ​ប្រវែង​៣៩០០​ម៉ែត្រ ស្ថិត​នៅ​ឃុំ​បឹង​តា​ព្រហ្ម​ភ្ជាប់​ឃុំ​អូ​ជ្រៅ ស្រុក​ព្រៃ​នប់ និង​ការ​សួរសុខទុក្ខ ព្រមទាំង​មាន​អំណោយ​កំដរដៃ​ជូន​ចាស់ជរា​ទីទ័ល​ក្រ​ចំនួន​៥​គ្រួសារ…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៨​នេះ ពិធី​បើក​ការដ្ឋាន​ជុស​ជុល​ផ្លូវ​ក្រាល​ល្បាយ​ថ្មភ្នំ​ប្រវែង​៣៩០០​ម៉ែត្រ ស្ថិត​នៅ​ឃុំ​បឹង​តា​ព្រហ្ម​ភ្ជាប់​ឃុំ​អូ​ជ្រៅ ស្រុក​ព្រៃ​នប់ និង​ការ​សួរសុខទុក្ខ ព្រមទាំង​មាន​អំណោយ​កំដរដៃ​ជូន​ចាស់ជរា​ទីទ័ល​ក្រ​ចំនួន​៥​គ្រួសារ ក្រោម​អធិបតីភាព​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ និង​មានការ​ចូលរួម​ពី​សំណាក់ ប្រធាន​ក្រុម​កា​ងារ​ចុះ​ជួយ​ឃុំ ប្រធាន​មន្ទីរ​អភិ​វ​ឌ្ឃ​ន៍​ជនបទ អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​សមត្ថកិច្ច និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ឯកឧត្តម បាន​ប្រគល់​ផ្ទះ​១​ខ្នង និង​គ្រោង​ធ្វើ​ផ្ទះ​១​ខ្នង​ទៀត ជូន​គ្រួសារ​ចាស់ជរា​ក្រីក្រ​ក្នុង​ចំណោម​៥​គ្រួសារ​ខាងលើ​។ ជាមួយ​គ្នា​នេះ​ដែរ​ឯកឧត្តម​ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​សូ​រ៉ាវ​ចំនួន​៣​ផង​ដែរ សា​រ៉ាវ​ធំ​២ ក្នុង​១​សា​រ៉ាវ​ទទួល​បាន​ថវិកា​៨០​ម៉ឺន​រៀល និង​សា​រ៉ាវ​តូច​១ ទទួល​បាន​ថវិកា​៤០​ម៉ឺន​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ