ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី Cambodia & Laos Media Fam Trip ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​

6 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី ៖ ដំណើរ​កម្សាន្ត​របស់​ភ្នាក់ងារ​ព័ត៌មាន កម្ពុជា​និង ឡាវ (Cambodia & Laos Media Fam…

ម៉ា​ឡេ​ស៊ី ៖ ដំណើរ​កម្សាន្ត​របស់​ភ្នាក់ងារ​ព័ត៌មាន កម្ពុជា​និង ឡាវ (Cambodia & Laos Media Fam Trip)​ជាង​១០​ស្ថាប័ន​បាន​បញ្ចប់​​ហើយ​កាលពី​ថ្ងៃ​ទី​៨ មីនា ២០១៨​ថ្មី​ៗ​កន្លង​ទៅ​នេះ ដែល​កម្មវិធី​នេះ​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ផ្សព្វផ្សាយ​ទេសចរណ៍​ម៉ា​ឡេ​ស៊ី របស់​ក្រសួងទេសចរណ៍ និង​វប្បធម៌​ម៉ា​ឡេ​ស៊ី និង​ចូលរួម​សហ​ការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ក្នុង​គោលបំណង​បង្ហាញ​អំពី​សម​ទ្ធ​ផល​ថ្មី​ៗ និង​ពង្រីក​​វិស័យ​​ទេសចរណ៍​របស់​ម៉ា​ឡេ​ស៊ី ក៏​ដូច​ជា​ដើម្បី​ទាក់ទាញ់​ភ្ញៀវ​ទេសចរ​អោយទៅ​ទស្សនា​កាត់​តែ​ច្រើន​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ផង​ដែរ​៖

១ – Kuala Lumpur៖
– KL Tower កម្ពស់​៤២០​ម៉ែត្រ នៅ​កណ្តាល​រដ្ឋធានី​កូ​ឡា​ឡាំ​ពួរ សម្រាប់​មើល​ទេសភាព​រដ្ឋធានី​នេះ​ទាំងមូល​នេះ​,
– KLCC អគារ​ភ្លោះ​ដ៏​ខ្ពស់​បំផុត​របស់​ម៉ា​ឡេ​ស៊ី ហើយ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សំខាន់​បំផុត​របស់​ក្រុង​កូ​ឡា​ឡាំ​ពួ​។​

២ – Melaka៖ តំបន់​ប្រវត្តិសាស្ត្រ​ទេសចរណ៍វប្បធម៌ ដូច​ជា សារមន្ទីរ Kompleks Muzium Maritim…

៣ – Port Dickson៖ គឺជា​តំបន់​ទេសចរណ៍​មាត់សមុទ្រ​ភាគ​ខាងលិច​ប្រទេស​ម៉ា​ឡេ​ស៊ី​ភាគ​ខាងត្បូង​នៃ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ។​

៤ – Sunway Lagoon៖ ដែល​សំបូរ​ទៅ​ដោយ​មជ្ឈមណ្ឌល​កម្សាន្ត​បែប​ទំនើប ពោរពេញ​ដោយ​ការ​ច្នៃប្រឌិត ដូច​ជា Sunday Lagoon Theme Part, i-city Shah Alam, MinNature​។​

៥ – Putrajaya៖ ដែល​ជា​តំបន់ រដ្ឋបាល​ប្រទេស​របស់​ម៉ា​ឡេ​ស៊ី​។​

នៅ​ក្នុង​ទស្សនកិច្ច និង​ទេសចរណ៍​នេះ ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា​-​ឡាវ ត្រូវ​បាន​ក្រុម​ហ៊ុន ឡាន​ទេសចរណ៍ (Kopetro Travel & Tours) ជា​អ្នក​ម​គ្គុ​ទេស ទេសចរណ៍​ផង​ដែរ ហើយ​ត្រូវ​បាន​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ផ្តល់​ការ​ស្នាក់​នៅ​ប្រចាំ​នៅ​តំបន់​នីមួយ​ៗ​ផង​ដែរ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ​នៅ​ឆ្នាំ​២០១៦ ​មាន​ភ្ញៀវ​ទេសចរ​ជាង​២៦.៨​លាន​នាក់ បាន​ទៅ​ធ្វើ​ដំណើរ​ទៅ​លេង​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​ផ្តល់​ចំណូល​ដល់​ប្រទេស​អាស៊ាន​មួយ​នេះ ចំនួន​៨២.១​ពាន់​លាន​រីង​ហ្គី​ត ដែល​ស្មើនឹង​ប្រមាណ​ជាង​២១​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ហើយ​ក្រសួងទេសចរណ៍​ម៉ា​ឡេ​ស៊ី បាន​ដាក់​ផែនការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យ​បាន​ជាង ៣៣​លាន​នៅ​ឆ្នាំ​២០១៨​នេះ​។​

AirAsia គឺជា​សេវា​ដឹក​ជញ្ជូន​មាន​តម្លៃ​ទាប​ឈានមុខ​គេ​ក្នុង​ពិភពលោក ដែល​មាន​ជើង​ហោះហើរ​ត្រង់​ទៅ​ម៉ា​ឡេ​ស៊ី​, ភ្នំពេញ​-​កូ​ឡា​ឡាំ​ពួរ (៣​ដង​ជា​រៀងរាល់ថ្ងៃ​), សៀមរាប​-​កូឡា​ឡាំ​ពួរ (២ ដង​ជា​រៀងរាល់ថ្ងៃ​), ព្រះ​សីហ​នុ​-​កូ​ឡា​ឡាំ​ពួរ (៤ ដង​ក្នុង​មួ​យស​ប្តា​ហ៍​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ