ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុត​អាវ​ធំ​

11 ឆ្នាំ មុន

បុរស​ម្នាក់​ចង់​ប្រាប់​ដំណឹង​អកុសល​ដល់​ប្រពន្ធ​របស់​មិត​្ត​ខ្លួន ដែល​ទើប​តែ​អស់​ជីវិត​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរ តែ​ពុំ​ដឹង​និយាយ​យ៉ាង​ម៉េច​ឱ្យ​សម ក៏​ធ្វើ​ជា​សួរ ៈ
-​បង​ស្រី ថ្ងៃ​នេះ​ប្តី​របស់​បង​ពាក់​អាវ​ធំ​ទៅ​ធ្វើ​ការ​មែន​ទេ ?

-​ច៎​ា​ស ត្រូវ​ហើយ ។ ដោយ​ហេតុ​ល្ងា​ចនេះ​ប្តី​ប្រពន្ធ​ខ្ញុំ​ត្រូវ​ចូល​រួម​ក្នុង​ពិធី​ជប់​លៀង​មួយ​ ទើប​ខ្ញុំ​ឱ្យ​គាត់​ពាក់​អាវ​ធំ​ទៅ​ធ្វើ​​ការ​ ដើម្បី​ល្ងាចឡើង​បង្ហួស​ទៅ​កន្លែង​​ជប់​លៀង​តែ​ម្តង ។
-ខ្ញុំ​សង្ឃឹម​ថា ចាប់​ពី​ពេល​នេះ​ទៅ​បង​ស្រី​មិន​បាច់​អ៊ុត​អាវ​ធំ​នោះ​ទៀត​ទេ ។
-ម៉េច​អីុ​ចឹង ?
-​ព្រោះ​មុន​នេះ​បន្តិច​អាវធំ​បាន​រថភ្លើង​អ៊ុត​ឱ្យ​ហើយ មាន​ទាំង​ប្តី​របស់​អ្នក​បង​​ក្នុង​នោះ​ផង។