ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកសមុទ្រ​នឹង​ឡើង​ខ្លាំង​៖ កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​រង​គ្រោះ​​ធ្ងន់​ធ្ងរ

6 ឆ្នាំ មុន
  • ភ្នំពេញ

របាយការណ៍​មួយ​របស់​ធនាគារពិភពលោក​បាន​បង្ហាញ​ថា ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១២​ ដែល​នឹង​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ការ​ឡើង​កម្ពស់​ទឹកជំនន់ ​ដែល​អាច​នឹង​ធ្វើ​អោយ​បាត់បង់​ដី​និង​បង្ខំ​អោយ​មនុស្ស​ជា​ច្រើន​លាន​នាក់​ ត្រូវ​ទៅ​រស់នៅ​កន្លែង​ផ្សេង ​។ ការ​សិក្សា​ស្រាវជ្រាវ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២​ មីនា​ បាន​បង្ហាញ​ថា​ ប្រទេស​ចំនួន​១២​​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​…

របាយការណ៍​មួយ​របស់​ធនាគារពិភពលោក​បាន​បង្ហាញ​ថា ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១២​ ដែល​នឹង​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ការ​ឡើង​កម្ពស់​ទឹកជំនន់ ​ដែល​អាច​នឹង​ធ្វើ​អោយ​បាត់បង់​ដី​និង​បង្ខំ​អោយ​មនុស្ស​ជា​ច្រើន​លាន​នាក់​ ត្រូវ​ទៅ​រស់នៅ​កន្លែង​ផ្សេង ​។

ការ​សិក្សា​ស្រាវជ្រាវ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២​ មីនា​ បាន​បង្ហាញ​ថា​ ប្រទេស​ចំនួន​១២​​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ រួម​មាន​ប្រទេស​កម្ពុជា ចិន ឥណ្ឌូ​នេ​ស៊ី ប្រ៊ុ​យ​ណេ វៀតណាម ឡាវ ថៃ ភូមា ហ្វី​លី​ពី​ន កូរ៉េ​ខាងជើង កូរ៉េ​ខាងត្បូង និង​ប៉ា​ពួ ញូ​វ ហ្គី​ណេ​។

ការ​ស្រាវជ្រាវ​នោះ​និយាយ​ថា​ ទឹកសមុទ្រ​អាច​នឹង​ឡើង​យ៉ាង​ហោច​ណាស់​មួយ​ម៉ែត្រ​ នៅ​ក្នុង​សតវត្សរ៍​នេះ​។​ការ​ឡើង​របស់​ទឹកសមុទ្រ​នឹង​ធ្វើ​អោយ​លិច​ដី​បាត់​៧៤០០០​គីឡូ​ម៉ែត្រការ៉េ​ នៅ​ក្នុង​ប្រទេស​ទាំង​១២​ ។ ប៉ុន្តែ​របាយការណ៍​នោះ​ មិន​បង្ហាញ​ថា​​តើ​កម្ពុជា​នឹង​បាត់បង់​ដី​ប៉ុន្មាន​នោះ​ទេ ​។ ​មនុស្ស​ចំនួន​៣៧​លាន​នាក់ ​នឹង​បាត់បង់​ទីជម្រក​ដោយសារ​ការ​ឡើង​កម្ពស់ ​ទឹកសមុទ្រ​កម្ពស់​មួយ​ម៉ែត្រ​។ ចំនួន​នេះ​ នឹង​ឡើង​ដល់​៦០​លាន​នាក់​ បើ​ទឹកសមុទ្រ​ឡើង​កម្ពស់​ពីរ​ម៉ែត្រ​ហើយ​ឡើង​ដល់​៩០​លាន​នាក់ ​បើ​ទឹកសមុទ្រ​ឡើង​កម្ពស់​បី​ម៉ែត្រ ​។

របាយការណ៍​នោះ​អោយ​ដឹ​ឹ​ង​ថា​ ចិន​និង​ឥណ្ឌូ​នេ​ស៊ី​នឹង​រង​គ្រោះ​ជាងគេ​ ។ ប្រជាជន​ចិន​នៅ​តំបន់​សមុទ្រ​ចំនួន​ជាង​២៣​លាន​នាក់​ នឹង​អាច​រងគ្រោះថ្នាក់​ ដោយសារ​ការ​ឡើង​កម្ពស់​ទឹកសមុទ្រ​ ។ ​ចំណែក​ប្រជាជន​ឥណ្ឌូ​នេ​ស៊ី​ចំនួន​ប្រមាណ​២,៨​លាន​នាក់​ នឹង​បាត់បង់​ទីជម្រក​។ ចំណែក​ប្រជាជន​វៀតណាម​ចំនួន​ប្រហែល​១១​ភាគរយ​នឹង​អាច​រង​ផល​ប៉ះពាល់​ ។ ប៉ុន្តែ​របាយការណ៍​មិន​បាន​ប្រាប់​ថា​ ប្រជាជន​កម្ពុជា​ប៉ុន្មាន​នាក់​ ឬ​ក៏​ផ្ទៃដី​កម្ពុជា​ប៉ុន្មាន​ នឹង​បាត់បង់​ដោយសារ​ការ​ឡើង​កម្ពុជា​ទឹកសមុទ្រ​នេះ​ឡើយ​ ។

អត្ថបទសរសេរ ដោយ