ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដើមឈើ១ដើម ពេល​ណា​មិន​បាក់ មក​បាក់​ចំ​វិ​នាទីនេះ​

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ឈើ​ធំ​មួយ​ដើម​ដុះ​លើ​ចិញ្ចើម​ផ្លូវ ពិតជា​ចៃដន្យ​មែន​… ​ពេល​ណា​មិន​បាក់ មក​បាក់​ចំ​វិនាទី​ដែល​បុរសម្នាក់​ធ្វើ​ដំណើរ​មក​ដល់​ក៏​បាក់​រលំ​សង្កត់​ស្លាប់បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ មីនា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​តាម​ផ្លូវលំ​មួយ​ខ្សែ…

ខេត្តឧត្តរមានជ័យ ៖ ឈើ​ធំ​មួយ​ដើម​ដុះ​លើ​ចិញ្ចើម​ផ្លូវ ពិតជា​ចៃដន្យ​មែន​… ​ពេល​ណា​មិន​បាក់ មក​បាក់​ចំ​វិនាទី​ដែល​បុរសម្នាក់​ធ្វើ​ដំណើរ​មក​ដល់​ក៏​បាក់​រលំ​សង្កត់​ស្លាប់បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ
កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ មីនា ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​តាម​ផ្លូវលំ​មួយ​ខ្សែ ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​លំ​ទងស្រុក​អន្លង់​វែង ។ ជន​រង​គ្រោះ​ដែល​ដើមឈើ​រលំ​សង្កត់ពីលើ​ឈ្មោះ ស៊ី​ម ផ្លោ​ក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អណ្ដូង​ចាន់ ឃំ​ុ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន​ខេត្តសៀមរាប ។ អ្នក​ភូមិ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​តែងតែ​ជិះ​ម៉ូតូ​ដឹក​ត្រី​លក់ ឱ្យ​អ្នក​ភូមិ​ជា​រៀងរាល់ថ្ងៃ ហើយ​នៅ​ក្នុង​ថ្ងៃ​កើតហេតុ​នេះ មាន​ដើមឈើ​ធំ​មួយ​ដើម ដែល​ភ្លើងព្រៃ​កំពុង​ឆេះ​គល់​បាន​ដួល​រលំ ស្រប​ពេល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​ដល់​ល្មម​ហាក់ដូច​ជីវិត​ផុយ​ស្រួល និង​ចៃដន្យ​មួយ​បណ្តាល​ឱ្យ​សង្កត់​មនុស្ស​នឹង​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​លើ​ផ្លូវលំ ។

ប៉ូលិស​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​រាយការណ៍ សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ​ឃើញ​ថា ពិតជា​បាន​រង​គ្រោះ​ដោយសារ​តែ​ដើមឈើ​រលំ​សង្កត់​ពិតប្រាកដ​មែន ៕ ​

អត្ថបទសរសេរ ដោយ