ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ស៊ីដាច់​ម៉ូតូ​មិត្តភក្តិ ត្រូវ​តុលាការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨​នេះ លោក ហុ​ក វ៉ា​ន់​ធី​ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ខ្ចី​ម៉ូតូ​មិត្តភក្តិ…

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨​នេះ លោក ហុ​ក វ៉ា​ន់​ធី​ណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ខ្ចី​ម៉ូតូ​មិត្តភក្តិ ទៅ​ឌុ​ប​បក្ខពួក​ម្នាក់​ទៀត រួច​យក​ទៅ​បញ្ចាំ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ “​រំលោភ​លើ​ទំនុក​ទុកចិត្ត​” ប្រព្រឹត្ត​នៅ​ភូមិ​អំពិល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៨ តាម​មាត្រា​៣៩១ និង​៣៩២ នៃ​ក្រមព្រហ្មទណ្ឌ​។ បទល្មើស​នេះ​កំណត់​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦ (​ប្រាំមួយ​)​ខែ ទៅ​៣(​បី​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១.០០០.០០០(​មួយ​លាន​)​រៀល ទៅ​៦.០០០.០០០(​ប្រាំមួយ​) លាន​រៀល​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក ហេង ផេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​។ ជនជាប់ចោទ​ឈ្មោះ ភ​ន ថង ហៅ​ពេទ្យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​គល់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។

  សូម​ជម្រាប​ថា នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទី​០១-​ឈ្មោះ ឃុ​ត សុ​ខុន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អំពិល ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល និង​ទី​០២-​ឈ្មោះ ប៉េង បាវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​កំពង់់​ពោធិ៍​ត្បូង ឃុំ​ក្រាំង​យ៉ូ​វ​ស្រុក​ស្អាង ខេត្តកណ្តាល​។ ការ​បាត់បង់ និង​ខូចខាត​រួម​មាន​៖ ប្រាក់​ចំនួន​៣៥០​ដុល្លារ (​បី​រយ​ហាសិប​ដុល្លារ​អា​មេ​រិ​ក​) ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​ហ្សូ​មឺ​រ​(ZOOMER)​ពណ៌​ស លាយ​ព៌​ណ​ទឹកក្រូច​។ លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​បញ្ជាក់​ថា​៖ កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០​យប់ មានឈ្មោះ ប៉េង បាវ ឈ្មោះ វី​ន និង​ឈ្មោះ ភ​ន ថង បាន​ជិះ​ម៉ូតូ​ម៉ាក​ហ្សូ​មឺ​រ​(zoomer)​ទៅ​ផឹក​កាហ្វេ នៅ​ម្ដុំ​ក្រោយ​វត្ត​ព្រែក​តូច ពេល​នោះ​ឈ្មោះ ភ​ន ថង បាន​ខ្ចី​ម៉ូតូ​ពី​ឈ្មោះ ប៉េង បាវ ឌុ​ប​ឈ្មោះ និ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិធំ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ទៅ​ចំណុច​វាល​ខ្សាច់ ចាក់​អង្រែ​លើ ហើយ​ត្រូវ​បាន​ឈ្មោះ និ​ត យក​ម៉ូតូ​ខាងលើ​បញ្ចាំ ចំនួន​២០០​ដុល្លារ​(​ពីរ​រយ​ដុ​លា្ល​រអា​មេ​រិ​ក​)​។

លុះ​នៅ​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៣​ល្ងាច ឈ្មោះ ភ​ន​ផង បាន​ខ្ចីប្រាក់​ពី​ឈ្នោះ ឃុ​ត សុ​ខុន ចំនួន​៣៥០​ដុល្លារ​(​បី​រយ​ហាសិប​ដុល្លារ ដើម្បី​លោះ​យក​ម៉ូតូ​ម៉ាក​ហ្សូ​(zoomer)​ពី​ឈ្មោះ ស្រូ​យ ហុ​ក​សេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូម​អំពិល ឃុំ​ក្រាំង​យ៉ូ​វ ជា​របស់​ឈ្មោះ ប៉េង បាវ ដែល​ឈ្មោះ ស្រូ​យ ហុ​ក​សេង បាន​លស់​ពី​កន្លែង​បញ្ចាំ​មក​។ ប៉ុន្តែ​ពេល​ឈ្មោះ ភ​ន ថង យក​លុយ​ទៅ​លស់​នោះ ឈ្មោះ ស្រូ​យ ហុ​ក​សេង ថា​៖ តម្លៃ​៨០០​ដុល្លារ​(​ប្រាំបី​រយ​ដុល្លារ​) ទើប​ព្រម​លក់​ម៉ូតូ​ឲ្យ​។ ចំណែក​ឈ្មោះ ឃុ​ត សុ​ខុន ក៏​បាន​ទាមទារ​លុយ​ពី​ឈ្មោះ ភ​ន ថង វិញ​មិន​បាន​ហើយ​ឈ្មោះ ភ​ន ថង គេចខ្លួន​បាត់​តែ​ម្ដង​។ លុះ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​យប់ ទើប​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ក្រាំង​យ៉ូ​វ​ឃាត់ខ្លួន​ឈ្មោះ ភ​ន ថង​។ បញ្ជាក់ ឈ្មោះ ភ​ន ថង ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល កាលពី​ឆ្នាំ​២០១៦ រយៈពេល​០១​ឆ្នាំ ពី​បទ​ជួញដូរ​គ្រឿងញៀន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ