ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​!!! ជា​ពិសេស​ត្រី​តូច​ៗ កុំឱ្យ​ដូច​លោកតា​នេះ

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Madium បាន​ឲ្យ​ដឹង​ថា បុរស​ចំណាស់​វ័យ​៦៣​ឆ្នាំ ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ ដោយសារ​តែ​មាន​ឆ្អឹង​ត្រី​ស្ទះ​នៅ​ទ្វារ​លាមក​។ នៅ​មុន​ពេល​រឿងហេតុ​នេះ​កើតឡើង បុរស​ចំណាស់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Madium បាន​ឲ្យ​ដឹង​ថា បុរស​ចំណាស់​វ័យ​៦៣​ឆ្នាំ ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ ដោយសារ​តែ​មាន​ឆ្អឹង​ត្រី​ស្ទះ​នៅ​ទ្វារ​លាមក​។

នៅ​មុន​ពេល​រឿងហេតុ​នេះ​កើតឡើង បុរស​ចំណាស់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ Zhou បាន​ពិសារ​សម្ល​ស្ងោរ​កូន​ត្រី​យ៉ាង​រីករាយ​។ ដោយសារ​តែ​ឃើញ​ត្រី​តូច​ៗ​ពេក គាត់​ក៏​ពិសារ​ទាំងមូល​តែ​ម្តង ដោយ​លេប​ទាំង​ឆ្អឹង​។ គាត់​រំពឹង​ថា វា​នឹង​រំលាយ​អស់​នៅ​ក្នុង​ក្រពះ​។ តែ​តាម​ការ​ពិត​មិន​ដូចនេះ​ទេ​។

នៅ​ថ្ងៃស្អែក​បន្ទាប់​ពី​ថ្ងៃ​ពិសារ​សម្ល​ត្រី លោកតា Zhou មាន​អារម្មណ៍​ឈឺចាប់​យ៉ាង​ខ្លាំង​នៅ​រន្ធ​គូថ ពេល​គាត់​ចង់​បន្ទោ​របង់​លាមក​។ ដោយ​ទ្រាំ​មិន​បាន គាត់​ក៏​ឲ្យ​កូន​បញ្ជូន​នៅ​ខេត្ត Chengdu ដែល​នៅ​ទីនោះ​គេ​ឃើញ​វត្ថុ​ស្រួច​ៗ​ជា​ច្រើន​នៅ​ក្នុង​គូថ​របស់​លោកតា តាម​រយៈ CT Scan​។

ក្រោយ​ពី​ការ​សួរនាំ គ្រូពេទ្យ​សម្រេច​ថា វា​ជា​ឆ្អឹង​ត្រី​។ ការ​វះកាត់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ចំណាយពេល​២​ម៉ោង​។ គ្រូពេទ្យ​បាន​យក​ឆ្អឹង​ត្រី​ចេញពី​រន្ធ​គូថ​បាន​១០០​។ ទោះបីជា​យក​​ចេញ​មក​បាន​ច្រើន​ហើយ​ក៏​ដោយ ក៏​មាន​ឆ្អឹង​ខ្លះ​ជាប់​នឹង​កន្លែង​គ្រោះថ្នាក់​ដែល​មាន​សរសៃឈាម​ធំ​ៗ​ផង​ដែរ​។ គ្រូពេទ្យ​បាន​ឲ្យ​លោកតា Zhou ទៅ​សម្រាក​ផ្ទះ​មួ​យស​ប្តា​ហ៍​សិន​។ ប្រសិនបើ​មួ​យស​ប្តា​ហ៍​ហើយ មិន​ឈឺ​អ្វី​ទេ នោះ​មិន​ចាំបាច់​មក​ពេទ្យ​វិញ​ទេ​។

សូម​ប្រយ័ត្ន កុំ​ចេះ​តែ​គិត​ថា ត្រី​តូច ឬ​ត្រី​ធំ​។ អ្វី​ដែល​សំខាន់ គឺ​ទំហំ​ឆ្អឹង​របស់​វា​។ បើ​មិន​តូច​ខ្លាំង​ទេ អ្នក​គួរ​ខ្ជាក់​វា​ចេញ​។ ប្រយ័ត្ន​ដូច​លោកតា Zhou!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ