ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអីបានជា​ប្អូន​តូច​បុរស​ៗ​​ឡើង​​រឹង​នៅ​ពេល​​ព្រឹក?

6 ឆ្នាំ មុន

តើ​ការ​ឡើង​រឹង​របស់​ប្អូន​តូច ​(លិង្គ) នៅ​ពេល​ព្រឹក​ក្រោក​ពី​ដេក គឺ​ដោយសារ​តែ​បងប្រុស​វា ​ធ្វើ​ដោយ​ចេតនា​មែន​ទេ?  តាម​ការ​សិក្សា​រក​ឃើញ​ថា គឺ​វា​មិនមែន​ដោយសារ​តែ​បងប្រុស​វា​ចង់​ឱ្យ​រឹង​ខុសពេល​បែប​នេះ​ទេ​។ តាម​ប្រភព​ពី Metro បាន​ឱ្យ​ដឹង​ថា…

តើ​ការ​ឡើង​រឹង​របស់​ប្អូន​តូច ​(លិង្គ) នៅ​ពេល​ព្រឹក​ក្រោក​ពី​ដេក គឺ​ដោយសារ​តែ​បងប្រុស​វា ​ធ្វើ​ដោយ​ចេតនា​មែន​ទេ?  តាម​ការ​សិក្សា​រក​ឃើញ​ថា គឺ​វា​មិនមែន​ដោយសារ​តែ​បងប្រុស​វា​ចង់​ឱ្យ​រឹង​ខុសពេល​បែប​នេះ​ទេ​។

តាម​ប្រភព​ពី Metro បាន​ឱ្យ​ដឹង​ថា ការ​ឡើង​រឹង​បែប​នេះ គឺមានឈ្មោះ​ជា​ភាសា​បច្ចេកទេស​ពេទ្យ​​ថា «Nocturnal Penile Tumescence (NPT)» ឬ​ជា​ខេមរភាសា​ថា «​ការ​ឡើង​រឹង​របស់​លិង្គ​នៅ​ពេល​យប់​» ​។ ប្រសិនបើ​មនុស្ស​ប្រុស​មិន​មានការ​ខូចខាត​ទៅ​លើ​ប្រដាប់​ទេ​នោះ គេ​នឹង​ច្បាស់​​ហើយ​ធ្លាប់​ឡើង​រឹង​ជា​ច្រើន​ដង​ នៅ​ពេលដេក​យប់​ ។

តាម​​ពិត ការ​ឡើង​រឹង​នេះ ​អាច​ឱ្យគ្រូពេទ្យ​បែងចែក​ពី​អ្នក ដែល​មាន​ជំងឺ​​ខូច​ទៅ​លើ​ការ​ឡើង​រឹង ​ដោយសារ​តែ​ប្រដាប់​មិន​ឡើង ឬក៏​គ្មាន​អារម្មណ៍​ផ្លូវភេទ ​។ ប្រសិនបើ​ខូច​ទៅ​លើ​ចំណង់​ផ្លូវភេទ ការ​ឡើង​រឹង​នៅ​ពេល​យប់​និង​ព្រឹក ​ទើប​ក្រោក​ពី​ដេក​នោះ គឺ​ដូច​គេ​ដូច​ឯង ​។ តែ​ប្រសិនបើជា​ខូច​ប្រដាប់ វា​នឹង​មិន​រឹង​​ទេ​។

មូល​ហេតុ​របស់​បាតុភូត​​ជួប​រាល់​ថ្ងៃនេះ នៅ​មិន​ទាន់​រក​ឃើញ​​​ច្បាស់​នៅឡើយ​ទេ​ ។ អ្នក​វិទ្យាសាស្ត្រ​ខាង​លើ​​បាន​លើក​ឡើង​ថា វា​អាច​មក​ពី​ការ​បិទ​របស់​សរសៃប្រសាទ​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​សកម្មភាព​របស់​អ័រ​​ម៉ូ​ន​ភេទបុរស​ តេ​ស្តូ​ស្តេ​រ៉ូ​ន​កើនឡើង​ ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខ្លះ​ទៀត​​លើក​ឡើង​ថា នេះ​មក​ពី​ការ​ពេញ​នូវ​ទឹក​នោម​ក្នុង​ប្លោក​នោម ដែល​ធ្វើ​ឱ្យ​អា​អូន​តូច​ឡើង​រឹង​បែប​នេះ​។ សរុបសេចក្តី​មក មូលហេតុ​ច្បាស់លាស់​និង​ទទួលស្គាល់​ជា​ផ្លូវការ​មួយ នៅ​មិន​ទាន់​រក​ឃើញ​នោះ​ទេ​ ។

អត្ថបទសរសេរ ដោយ