ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា​ស្ត្រី​គួរ​ឈប់​ពាក់អាវ​ទ្រនាប់

6 ឆ្នាំ មុន

ស្ត្រី​ម្នាក់​ៗ តែង​មាន​ហេតុផល ផ្សេង​ៗ​គ្នា ពី​មូលហេតុ​ដែល​ពួក​នាង​ចាំបាច់​ត្រូវ​ពាក់អាវ​ទ្រនាប់ ។ មាន​ស្ត្រី​មួយ​ចំនួន​បាន​អះអាង​ថា ពាក់អាវ​ទ្រនាប់​នៅ​ខាងក្រោម​ដើមទ្រូង​របស់​នាង ពីព្រោះ​តែ​នាង​មិន​ចង់​ឲ្យ​វា​បង្ហាញ​មក​ច្បាស់​ពេក ខណៈ​ពេល​ដែល​ស្ត្រី​មួយ​ចំនួន​ទៀត​បែរជា​យល់​ឃើញ​ថា នាង​ពាក់​វា​ដើម្បី​លើក​បង្ហាញ​ដើមទ្រូង​របស់​នាង​ឲ្យ​កាន់តែ​ពើង​ឡើង…

ស្ត្រី​ម្នាក់​ៗ តែង​មាន​ហេតុផល ផ្សេង​ៗ​គ្នា ពី​មូលហេតុ​ដែល​ពួក​នាង​ចាំបាច់​ត្រូវ​ពាក់អាវ​ទ្រនាប់ ។ មាន​ស្ត្រី​មួយ​ចំនួន​បាន​អះអាង​ថា ពាក់អាវ​ទ្រនាប់​នៅ​ខាងក្រោម​ដើមទ្រូង​របស់​នាង ពីព្រោះ​តែ​នាង​មិន​ចង់​ឲ្យ​វា​បង្ហាញ​មក​ច្បាស់​ពេក ខណៈ​ពេល​ដែល​ស្ត្រី​មួយ​ចំនួន​ទៀត​បែរជា​យល់​ឃើញ​ថា នាង​ពាក់​វា​ដើម្បី​លើក​បង្ហាញ​ដើមទ្រូង​របស់​នាង​ឲ្យ​កាន់តែ​ពើង​ឡើង និង​បង្ហាញ​ឲ្យ​គេ​ឃើញច្បាស់ ។

តែ​ទោះជា​យ៉ាងណា​ក្តី ការ​រក​ឃើញ​របស់​អ្នក​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​លោក ជី​ន​ដេ​នី​ស រ៉ូ​លៀន (Jean-Denis Roullion) និង​ការ​យល់​ឃើញ​របស់​ស្ត្រី​ហាក់​មាន​ភាព​ផ្ទុយ​គ្នា។

លោក​បាន​អះអាង​ពី​ប្រយោជន៍​នៃ​ការ​មិន​ពាក់អាវ​ទ្រនាប់​ក្នុង​រយៈពេល​១៥​ឆ្នាំ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក ។ លោក​អះអាង​ថា ការ​មិន​ពាក់អាវ​ទ្រនាប់ ក្បាល​សុដន់​របស់​ស្ត្រី​អាច​នឹង​ងើបឡើង​បាន​បន្តិច ។ ការ​ពាក់អាវ​ទ្រនាប់​គឺ​អាច​ធ្វើ​ឲ្យ​ដំណើរការ​ឈាម​​រត់​ត្រូវ​បាន​កាត់​បន្ថយ ។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី អ្នកជំនាញ​បាន​និយាយ​ថា ពួក​គេ​នៅ​តែ​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​សិក្សា​ឲ្យ​លម្អិត​ទៅ​លើ​ប្រធានបទ​មួយ​នេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ