ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​ក្នុង​ភាពយន្ត​គំនូរជីវចលយក​តាម​លំនាំ​ប្រាសាទ​ពិត

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ភាព​លេចធ្លោ និង​ល្បីល្បាញ​របស់​ប្រទេស នីមួយ​ៗ​នៅ​លើ​ពិភពលោក គឺ​អាស្រ័យ​លើ​ទីតាំង​បុរាណ រួម​មាន​ប្រាសាទ ទីតាំង​បុរេប្រវត្តិ ឬ​ទីទួល​ពី​ដូនតា ។…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ភាព​លេចធ្លោ និង​ល្បីល្បាញ​របស់​ប្រទេស នីមួយ​ៗ​នៅ​លើ​ពិភពលោក គឺ​អាស្រ័យ​លើ​ទីតាំង​បុរាណ រួម​មាន​ប្រាសាទ ទីតាំង​បុរេប្រវត្តិ ឬ​ទីទួល​ពី​ដូនតា ។ ជាក់ស្ដែង​មាន​ប្រទេស​មួយ​ចំនួន​ល្បី​រន្ទឺ​ដោយសារ​ប្រាសាទ  ព្រោះ​ជា​ប្រភព​នៃ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​ទៅ​ទស្សនា ។

ក្រៅពី​នេះ​ជា​កម្លាំងចិត្ត​ដល់​អ្នកនិពន្ធ​ន​កែ​ច្នៃ​ប្រាសាទ​នោះ​ចេញ​ជា​ខ្សែភាពយន្ត​គំនូរជីវចល ។

ប្រាសាទ​៨​ដែល​ច្នៃ​ចេញ​ជា​ភាពយន្ត​គំនូរជីវចល​ដូច​ជា ៖


១-​ប្រាសាទ​នៅ​ក្នុង​រឿង​«​អា​ឡា​ដាំង​» (Aladdin)​ច្នៃ​ពី​ប្រាសាទ​«Taj Mahal» ប្រទេស​ឥណ្ឌា ។


២-​ប្រាសាទ​ក្នុង​រឿង​«Beauty and the Beast» យក​លំនាំ​តាម​ប្រាសាទ​«Château de Chambord» នៅ​ប្រទេស​បារាំង ។


៣-​ប្រាសាទ​ក្នុង​រឿង «Brave» យក​លំនាំ​តាម​ប្រាសាទ​«Dunnottar» ប្រទេស​ស្កុ​ត​លែន។


៤-​ប្រាសាទ​ក្នុង​រឿង​«Cinderella» យក​លំនាំ​តាម​ប្រសាទ​«Neuschwanstein» ប្រទេស​អា​ល្លឺ​ម៉​ង់ ។


៥-​ប្រាសាទ​ក្នុង​រឿង​«Frozen» យក​លំនាំ​តាម​ប្រាសាទ​«Hotel de Glace» ប្រទេស​កា​ណា​ដា ។


៦-​ប្រាសាទ​ក្នុង​រឿង «The Little Mermaid» យក​លំនាំ​តាម​ប្រាសាទ «Chillon» ប្រទេស​ស្វ៊ី​ស ។


៧-​ប្រាសាទ​ក្នុង​រឿង​«Snow White» យក​លំនាំ​តាម​ប្រាសាទ «ALCAZAR» ប្រទេស​អេ​ស្ប៉ា​ញ ។


៨-​ប្រាសាទ​នៅ​ក្នុង​រឿង «Tangled» យក​តាម​ប្រាសាទ «Mont Saint-Michel» ប្រទេស​បារាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ