ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​មកពីណា អី​ក៏​លាក់​ទុក​ច្រើន​យ៉ាងនេះ

6 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ ឈើ​សុ​ក្រំ ឈើ​កកោះ និង​ឈើ​គគីរ​រាប់​សិប​ដុំ ដែល​ឈ្មួញ​លាក់​ទុក​ក្នុង​ចំការ​ចន្ទី ត្រូវ​បាន​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​រឹបអូស​យក​មក​រក្សារ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ។ ការ​ចុះ​បង្ក្រាប​រឹបអូស​នោះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២…

ខេត្ត​រតនគីរី ៖ ឈើ​សុ​ក្រំ ឈើ​កកោះ និង​ឈើ​គគីរ​រាប់​សិប​ដុំ ដែល​ឈ្មួញ​លាក់​ទុក​ក្នុង​ចំការ​ចន្ទី ត្រូវ​បាន​កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​រឹបអូស​យក​មក​រក្សារ​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ។ ការ​ចុះ​បង្ក្រាប​រឹបអូស​នោះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​មិ​នា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​សា​ទុក ឃុំ​ប៉ូ​យ​ស្រុក​អូរ​ជុំ ខេត្តរតនគិរី ។

ការ​ចុះ​បង្ក្រាប​នោះ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បាន​ចុះ​ទៅ​បង្ក្រាប​ការ​លួច​ដឹក​ជញ្ជូន​ឈើ ដែល​ក្រុម​ឈ្មួញ​យក​មក​លាក់​ទុក​នៅ​ទីតាំង​ខាងលើ​នេះ ។

គំនរ​ឈើ​នេះ​ត្រូវ​បាន​កម្លាំង​សម្ងាត់​តាមដាន​ជា​យូរថ្ងៃ​មក​ហើយ ទើប​កំណត់ពេល​ធ្វើការ​បង្ក្រាប​បាន​តែ​ម្តង ។

ឈើ​ដែល​បង្ក្រាប​បាន​នោះ​ជា​ប្រភេទ​គគីរ កកោះ និង​សុ​ក្រំ មានមុខ​កាត់​ធំ​ៗ ប្រវែង​ចាប់​២​ទៅ​៤​ម៉ែត្រ ជា​ច្រើន​ដុំ រួច​ហើយ​ប្រគល់​ជូន​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី ចាត់ការ​បន្ត​តាម​ច្បាប់​ព្រៃឈើ ។
ទូរលេខ​ឈើ​ពិតប្រាកដ​មិន​ទាន់​ដឹង​ចំនួន​ប៉ុន្មាន​ម៉ែត្រគូប​នៅឡើយ​ទេ ជុំនាញ​កំពុងធ្វើការ​វាស់វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ