ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្ខាសាលា​បង្ហាញ​ពី​ស្នាដៃ​ស្រាវជ្រាវ​ការ​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​កម្ពុជា

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា មាន​រៀបចំ​ធ្វើ​សិក្ខាសាលា​ស្ដី​អំពី​ការ​ស្រាវជ្រាវ និង​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​នៅ​កម្ពុជា ដែលបាន​ធ្វើ​បទ​បង្ហាញ​ដោយ​បេក្ខជន​លោក​បណ្ឌិត សុខុម ភគវន្ដមុនី រដ្ឋលេខាធិការ​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន ដើម្បី​ការពារសាកល្បង​ថ្នាក់បណ្ឌិត ។ អង្គ​សិក្ខាសាលា​ត្រូវ​បាន​បេក្ខជន​បណ្ឌិត មាន​ប្រសាសន៍​ថា គមនាគមន៍​ផ្លូវដែក​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា មាន​រៀបចំ​ធ្វើ​សិក្ខាសាលា​ស្ដី​អំពី​ការ​ស្រាវជ្រាវ និង​គ្រប់គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​នៅ​កម្ពុជា ដែលបាន​ធ្វើ​បទ​បង្ហាញ​ដោយ​បេក្ខជន​លោក​បណ្ឌិត សុខុម ភគវន្ដមុនី រដ្ឋលេខាធិការ​ក្រសួងសាធារណការ និង​ដឹក​ជញ្ជូន ដើម្បី​ការពារសាកល្បង​ថ្នាក់បណ្ឌិត ។ អង្គ​សិក្ខាសាលា​ត្រូវ​បាន​បេក្ខជន​បណ្ឌិត មាន​ប្រសាសន៍​ថា គមនាគមន៍​ផ្លូវដែក​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព ក្រីក្រ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ដាច់ ស្រយាល​ជា​ច្រើន​ទស​វត្ស​មក​ហើយ តាមមធ្យោបាយ​នេះ​ ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវ ភាព​ខ្វះខាត អាច​ធ្វើ​ដំណើរ​តាម​រថភ្លើង​បាន ជាពិសេស​ការ​ដឹក​ជញ្ជូន​តាម​រថភ្លើង​ផ្ទុក​បាន បរិមាណ​ច្រើនចំណែក​ថ្លែ​ឈ្នួល​ដឹក​ជញ្ជូន​ក៏ មាន​តំលៃ​ទាប ព្រមទាំង​ផ្ដល់​នូវ​ប្រសិទ្ធភាព ខ្ពស់​ដល់​វិស័យ​សង្គមកិច្ច និង​សេដ្ឋកិច្ច​ផង ។ លោក​បណ្ឌិត​បេក្ខជន​បាន​បន្ដ​ទៀត​ថា ក្នុង​រយៈពេល​ជាង​២​ទស​វត្ស​កន្លង​មកនេះ ផ្លូវដែក កម្ពុជា​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​ជា​ច្រើន ជាពិសេស​ក្នុង​សម័យ​សង្គ្រាម​ដែល​ធ្វើ​ឱ្យ​ផ្លូវដែក រង​នូវ​ការ​បំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងស្រុង ។

ប៉ុន្ដែ ក្រោម​នយោបាយ​ឈ្នះ​=​ឈ្នះ​របស់​រាជរ​ដ្ឋា ភិ​បាល​កម្ពុជា ប្រទេស​ជាតិ​ទទួល​បាន​ឡើង​វិញ នូវ​សុខ​សន្ដិភាព​ពេញ​ផ្ទៃ​ប្រទេស​ដែល​ជា​ឱកាស មួយ​សំរាប់​ឱ្យ​ផ្លូវដែក​ធ្វើការ​ជួសជុល និង​អភិវឌ្ឍន៍​ជា​បណ្ដើរ​ៗ ។ ការ​ស្ដារ​ឡើង​វិញ​នូវ​បណ្ដាញ​ផ្លូវដែក​មានស្រាប់ ការ​សាងសង់​បណ្ដាញ​ផ្លូវដែក​ថ្មី ជាពិសេស​កា​រត​ភ្ជាប់​ផ្លូវដែក​អន្ដរជាតិ​ពី​សឹ​ង្ហ​បុរី គុន​មិ​ញ ប្រទេស​ចិន (SKRL) នា​ពេល​អនាគត ដ៏​ឆាប់​នេះ នឹង​បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់​នូវអត្ថន័យ និង​ខ្លឹមសារ​នៃ​ការ​ធ្វើ​សមាហរណកម្ម សេដ្ឋកិច្ច​ដឹក​ជញ្ជូន​របស់​ប្រទេស​កម្ពុជា រួម​ទាំងការ​អភិវឌ្ឍន៍​វិស័យ​សង្គមកិច្ច សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ទេសចរណ៍ តាម​រយៈ​នៃការ​ដឹក​ជញ្ជូន​តាម​ខ្សែ​រថភ្លើង ដោយ​ឆ្លងកាត់ ទៅ​វិញ​ទៅ​មក ជាមួយនឹង​បណ្ដា​ប្រទេស​នៅ ក្នុង​តំបន់ និង​ពិភពលោក​ពិតប្រាកដ ។ ដូច្នេះសិក្ខាសាលា​ស្ដី​អំពី​ការ​ស្រាវជ្រាវ និង​ការ​គ្រប់ គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​កម្ពុជា​ថ្ងៃនេះ មាន​សារ​ប្រយោជន៍​ខ្លាំង​ណាស់ ៕