ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ ! លោក​ឧកញ៉ា ឌួ​ង ឆាយ ប្រកាស​ដក​ពាក្យបណ្តឹង​នារី​ជា​អ្នកបម្រើ​ហើយ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ លោក​ឧកញ៉ា ឌួ​ង ឆាយ បាន​ចេញ​វី​ដេ​អូ Live…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ លោក​ឧកញ៉ា ឌួ​ង ឆាយ បាន​ចេញ​វី​ដេ​អូ Live និយាយ​ពី​បញ្ហា​ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានភាព​របស់​អ្នកបម្រើ​របស់​លោក​ឈ្មោះ អ៊ុំ សុ​ផា​ន់​ណា ដែល​បាន​ប្រើ​អំពើ​ហិង្សា​លើ​កូនប្រុស​របស់​លោក​នា​ពេល​កន្លង​មក ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​របស់​អ្នកបម្រើ​របស់​លោក​ឧកញ៉ា ឌួ​ង ឆាយ ផង​ដែរ​លោក​បាន​បញ្ជាក់​តាម​រយៈ​វី​ដេ​អូ Live ថា «​ខ្ញុំ​សម្រេច​នឹង​ដក​ពាក្យបណ្តឹង និង​លើកលែង​ឱ្យ​គាត់ ហើយ​ខ្ញុំ​នឹង​ដក​ពាក្យបណ្តឹង​នៅ​ខែមេសា​ខាង​មុខ​នេះ ហើយ​ខ្ញុំ​នឹង​សំណូមពរ​អង្វរ​ទៅ​ដល់​តុលាការ​សម្រេច​ទៅ​លើ​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​របស់​តុលាការ​រាជធានី​ភ្នំពេញ ដែល​ខ្ញុំបាទ​នឹង​ដក​ពាក្យបណ្តឹង​ទៅ​លើ​រូប​គាត់ ហើយ​ខ្ញុំ​នឹង​សុំ​អង្វរ​តុលាការ​ឱ្យ​រូប​គាត់​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត រួច​ទោស​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​…» ។

ទាក់ទង​ទៅ​នឹង​ការ​ដក​ពាក្យបណ្តឹង​នេះ​ផង​ដែរ លោក​ឧកញ៉ា ឌួ​ង ឆាយ ក៏​បាន​លើក​ឡើង​បន្ថែម​ក្នុង​វី​ដេ​អូ Live ថា​«…​ហើយ​ក្នុង​នោះ​ក៏​មាន​លក្ខខណ្ឌ​ដែល​ខ្ញុំបាទ​បាន​កំណត់​ជាមួយ​គាត់​(​អ្នកបម្រើ​របស់​លោក​)​ជាមួយនឹង​ភរិយា​របស់ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​គាត់ គាត់​ត្រូវ​តែ​ធ្វើការ Live Facebook បកស្រាយ​ពី​ទ​ង្វើ​រ និង​សកម្មភាព​របស់​គាត់​ដែល​បាន​ធ្វើ​មក​លើ​កូនប្រុស​ទាំង​២​របស់ខ្ញុំ​…» ។
សូម​ទស្សនា​វី​ដេ​អូ​ទាំងស្រុង​របស់​លោក ឌួ​ង ឆាយ ៖

https://www.facebook.com/DuongChayPage/videos/595528737461465/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ