ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផុយ​ៗ​ពេក​ហើយ​…​ដើមឈើ​ឆក់​យក​ជីវិត​បុរស​ម្នាក់​ភ្លាម​ៗ

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ដឹក​ត្រី​លក់​តាម​ស្រុកស្រែ​ចំការ​ត្រូវ​ដើមឈើ​បាក់​រលំ​សង្កត់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​កាល់ពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​តាម​ផ្លូវលំ​មួយ​ខ្សែ ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​លំ​ទង…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ដឹក​ត្រី​លក់​តាម​ស្រុកស្រែ​ចំការ​ត្រូវ​ដើមឈើ​បាក់​រលំ​សង្កត់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​កាល់ពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​តាម​ផ្លូវលំ​មួយ​ខ្សែ ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ដែល​ដើមឈើ​រលំ​សង្កត់ពីលើ​ឈ្មោះ ស៊ី​ម ផ្លោ​ក ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អណ្ដូង​ចាន់ ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្ត​សៀម ។

ប្រជាពលរដ្ឋ​អ្នក​ភូមិ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មុន​ពេល​កើតហេតុ​គេ​បាន​សង្កេត​ឃើញ​តែងតែ​ជិះ​ម៉ូតូ​ដឹក​ត្រី​លក់​ឱ្យ​អ្នក​ភូមិ​ទិញ​ហូប​ជា​រៀងរាល់ថ្ងៃ ហើយ​នៅ​ក្នុង​ថ្ងៃ​កើតហេតុ​នេះ​មាន​ដើមឈើ​ធំ​មួយ​ដើម​ភ្លើងព្រៃ​កំពុង​ឆេះ​គល់​ដាច់​ត្រូវ​ដួល​រលំ ខណៈនោះ​ស្រប​ពេល​នឹង​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ទៅ​ដល់​តែ​ម្តង​បណ្តាល​ឱ្យ​បាក់​សង្កត់​មនុស្ស​នឹង​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ប៉ូលិស​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍​សមត្ថកិច្ច​បាន​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​រង​គ្រោះ​ដោយ​សារ​តែ​ដើមឈើ​រលំ​សង្កត់​ពិតប្រាកដ​មែន សមត្ថកិច្ច​បាន​ប្រគល់​សាក​សព្វ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ