ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គណបក្ស​កែម ឡី នឹង​ត្រូវ​ប្តូរ​ឈ្មោះ​ជា​អ្វី ? ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​គុ​ជ លី តំណាង​ស្ថាបនិក​នៃ​គណបក្ស​កែម ឡី នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ បាន​ថ្លែង​ថា…

រាជធានី​ភ្នំពេញ ៖ លោក​គុ​ជ លី តំណាង​ស្ថាបនិក​នៃ​គណបក្ស​កែម ឡី នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ បាន​ថ្លែង​ថា បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​បាន​តម្រូវ​ឲ្យ​លោក​បំពេញបែបបទ​តាម​មាត្រា​១១​ថ្មី មាត្រា​១៩ និង​មាត្រា​២០ ដែល​ហ៊ាន​មិន​ឱ្យ​ប្រើ​ឈ្មោះ​បុគ្គល​ជា​នាម​គណបក្ស ពេល​នេះ​មេធាវី​របស់​គណបក្ស​មួយ​នេះ កំពុង​សិក្សា​មុន​ការ​ឆ្លើយ​តប​នឹង​ក្រសួងមហាផ្ទៃ ។

ការ​គ្រោង​បង្កើត​គណបក្ស «​កែម ឡី​» នេះ​ត្រូវ​បាន​ភរិយា​សព​លោក​កែម ឡី គឺ​អ្នកស្រី​ប៊ូ រចនា បាន​ប្រកាស​បដិសេធ​ដោយ​មិន​ឲ្យ​យកឈ្មោះ​ប្តី​របស់​អ្នកស្រី​ទៅ​ប្រើ​ទេ ។ យ៉ាងណាមិញ លោក​គុ​ជ លី បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ៖ «​មេធាវី​យើង​កំពុង​សិក្សា​លើ​ផ្នែក​ច្បាប់ បន្ទាប់​ពី​បាន​ទទួល​ការ​ជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ ។ ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​យើង​គោរព​លើ​មាត្រា​១១​ថ្មី មាត្រា​១៩ និង​មាត្រា​២០» នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ។

លោក​ថា ពេល​នេះ​លោក​មិន​មាន​ព័ត៌មាន​ណាមួយ​ជូន​លម្អិត​ដល់​អ្នក​សារព័ត៌មាន​នៅឡើយ​ទេ ។ លោក​ថា នៅ​ពេល​មាន​ព័ត៌មាន​ថ្មី​វិវត្តន៍​លោក​នឹង​ផ្តល់​ជូន​អ្នក​សារព័ត៌មាន  ។ កាលពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៨ លោក គុ​ជ លី បាន​ដាក់​លិខិត​ចូល​ទៅ​ក្រសួងមហាផ្ទៃ​ជា​ផ្លូវការ​សុំ​បង្កើត​គណបក្ស​កែម ឡី ស្របច្បាប់ ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោតជាតិ (​ជ្រើសតាំង​សមាជិក​សភា​) អាណិត​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ ក្នុង​លិខិត​ផ្លួ​វ​ការ​របស់​ក្រសួងមហាផ្ទៃ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ស ខេ​ង ចុះ​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៨ តប​ទៅ​លោក​គុ​ជ លី តំណាង​ស្ថាបនិក​គណបក្ស​កែម​ឡី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្រសួងមហាផ្ទៃ​បាន​ទទួល​រួច​ហើយ នូវ​លិខិត​ដែល​សុំ​បង្កើត​គណបក្ស​កែម ឡី ប៉ុន្តែ «​ដើម្បី​ទទួល​បាន​ភាព​ត្រឹមត្រូវ និង​សុពលភាព​ព្រមទាំង​អាច​ធ្វើ​សកម្មភាព​ស្របច្បាប់​» ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​តំណាង​ស្ថាបនិក​គណបក្ស​បំពេញ​លក្ខខណ្ឌ​នានា ដែល​បាន​កំណត់​ក្នុង​បទបញ្ញត្តិ​មាត្រា​១១​ថ្មី មាត្រា​១៩​ថ្មី​និង​មាត្រា​២០ នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ។

លោក​កែម រិ​ទ្ធិ​សិត ដែល​គេ​ស្គាល់​ថា ជា​ប្អូនប្រុស​របស់​សព​លោក កែម ឡី ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​បង្កើត​គណបក្ស​នេះ​ឡើង ដើម្បី​ក្នុង​ការ​ចូល​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​នា​ខែកក្កដា ២០១៨​ខាង​មុខ​នេះ ជា​ពិសេស​គណបក្ស​នេះ មាន​គោលបំណង​ទស្សនទាន​ល្អ​ៗ​របស់​លោក​កែម ឡី ទៅ​បន្ត​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ​មាន​តុ​ភូមិ​កម្ពុជា ។ តែ​អ្នកស្រី ប៊ូ រចនា ភរិយា​សព លោក​កែម ឡី ដែល​កំពុង​រស់នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​ទី​៥ ខែមីនា បាន បដិសេធ​ចំពោះ​ការ​យកឈ្មោះ​ប្តី​របស់​អ្នកស្រី​ទៅ​បង្កើត​បក្សនយោបាយ ។

អ្នកស្រី​បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​លោក​កែម​ឡី ពី​ប្រទេស​អូស្ត្រាលី ទី​ដែល​អ្នកស្រី និង​កូន​ៗ​បាន​ទៅ​រស់នៅ​ថា​៖ «​នាង​ខ្ញុំ ប៊ូ​រចនា ជា​ភរិយា​លោក​បណ្ឌិត កែម ឡី សូម​ប្រកាស​ជា​សាធារណៈ​ថា នាង​ខ្ញុំ​សូម​បដិសេធ​មិន​គាំទ្រ​ការ​បង្កើត​គណបក្ស​ថ្មី ដែល​មានឈ្មោះ​ថា គណបក្ស​កែម ឡី​នោះ​ទេ ពីព្រោះ​តាំងពី​ដើម​រហូត​មក ស្វាមី​នាង​ខ្ញុំ​មិន​ដែល​មាន​បំណង​ប​ង្កើ​គណបក្ស​ម្តងណា​ឡើយ » ។

អ្នកស្រី​ថា​៖ «​បំណង​របស់​គាត់ គឺ​ត្រឹមតែ​ជួយ​ផ្តល់​យោបល់​គ្រប់​គណបក្ស​នយោបាយ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ និង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ ។ អាស្រ័យ​ហេតុនេះ​សូម​បងប្អូន​ជន​រួម​ឈាម​ខ្មែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ឯនាយ​សមុទ្រ​ទាំងអស់​មេត្តា​យល់​ពី​បំណង​របស់​ស្វា​ម៉ី​នាង​ខ្ញុំ ដោយ​ក្តី​អនុគ្រោះ​ផង​» ៕

កែសម្រួលដោយ