ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សច្ចំ​ជើងភ្នំ​ឈ្ងោក​ពិការ​ភ្នែក​ទាំង​2

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បុរស​ពិការ​ភ្នែក​ម្នាក់​ឈ្មោះ សុខ សា​វុ​ធ បាន​តាំងខ្លួន​ជា​អ្នក​សច្ចំ​នៅ​អាស្រម​ភ្នំ​ឈ្ងោក​រយៈពេល​ជាង​២០​ឆាំ្ន​មក​ហើយ ប៉ុន្តែ​ទោះបី​ថា​ជា​អ្នក​សច្ចំ​មាន​មន្តអាគម​ពូកែ និង​តែង​មាន​អ្នក​ទៅ​រក​ឱ្យ​ជួយ តែ​គាត់​តែង​និយាយ​ថា អ្នកមាន​និស្ស័យ​ទើប​អាច​ជួយ​ជីវិត​បាន…

ខេត្តកំពត ៖ បុរស​ពិការ​ភ្នែក​ម្នាក់​ឈ្មោះ សុខ សា​វុ​ធ បាន​តាំងខ្លួន​ជា​អ្នក​សច្ចំ​នៅ​អាស្រម​ភ្នំ​ឈ្ងោក​រយៈពេល​ជាង​២០​ឆាំ្ន​មក​ហើយ ប៉ុន្តែ​ទោះបី​ថា​ជា​អ្នក​សច្ចំ​មាន​មន្តអាគម​ពូកែ និង​តែង​មាន​អ្នក​ទៅ​រក​ឱ្យ​ជួយ តែ​គាត់​តែង​និយាយ​ថា អ្នកមាន​និស្ស័យ​ទើប​អាច​ជួយ​ជីវិត​បាន ។

https://www.facebook.com/kohsantepheap/videos/1649501065170069/

លោក សុខ សា​វុ​ធ បច្ចុប្បន្ន​មាន​អាយុ​៥២ឆាំ្ន រស់នៅ​ក្នុង​អាស្រម​តូច​មួយ​ជាប់​ជើងភ្នំ​រមណីយដ្ឋាន​ភ្នំ​ឈ្ងោក ស្ថិត​ក្នុងភូមិ​បុស​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ។ គាត់​មាន​ប្រពន្ធ តែ​មិន​មាន​កូនចៅ​ទេ ។

លោក សុខ សា​វុ​ធ ត្រូវ​បាន​គេ​អះអាង​ថា​ ជា​អ្នកសច្ចំ​ស្មោះត្រង់ ចេះ​ទស្សន៍​ទាយ​មើលជំងឺ​ដោយ​មិនបង្គាប់​ឱ្យ​អ្នកជំងឺ​បង់លុយ​ជូន​ឡើយ​។ គាត់​ពិការភ្នែក​តាំងពី​អាយុ​ជាង​២០​ឆ្នាំ ដោយសារ​ជំងឺ​។

លោក សុខ សា​វុ​ធ និយាយ​ថា មុន​ពេល​ពិការ​ភ្នែក​គាត់​យល់សប្តិ​អាក្រក់​ណាស់ យប់​ណា​ក៏​យល់សប្តិ​ដើរមក​ព្រៃ​ភ្នំ​ដែរ ។ លុះ​ពេល​ពិការ​ភ្នែក មាន​អារម្មណ៍​ស្ងប់ស្ងាត់​ក៏​សម្រេច​មក​រស់នៅ​ផ្លូ​ូ​វ​ចូល​មាត់​រូងភ្នំ​ឈ្ងោក​នេះ​ជាង​២០​ឆ្នាំ​ហើយ ។ គាត់​ចេះ​មើលជំងឺ​នេះ​ដោយ​ប្រើ​សិល្ប៍​បាលី និង​ថ្នាំបុរាណ តែ​មិនមែន​អ្នក​ឈឺ​ទាំងអស់​សុទ្ធ​មើល​ជា​ទាំងអស់​គ្នា​នោះ​ទេ គឺ​ទាល់តែ​អ្នកមាន​និស្ស័យ ជួនកាល​គ្រាន់តែ​ស្រោច​ទឹកជា​ក៏​មាន​ដែរ ។

អ្នកជំងឺ​ម្នាក់​ឈ្មោះ ជន នី​វ័ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប និយាយ​ថា គាត់​មក​ឱ្យ​តា​សច្ចំ​នៅ​ភ្នំ​ឈ្ងោក​មើលជំងឺ​ហើមជើង​ម្ខាង​ដោយ​អត់​មាន​មូលហេតុ ហើយ​ឥឡូវ​បាន​ធូរស្បើយ​ជាង​មុន​ហើយ ។

មន្ត្រី​អាជ្ញាធរ​ឃុំ​ត្រពាំង​ព្រីង​និយាយ​ថា ប​ច្ចុប្បន្ន​នៅ​រមណីយដ្ឋាន​ភ្នំ​ឈ្ងោក មាន​អ្នក​តាំងខ្លួន​ជា​អ្នកចេះ​មើលជំងឺ​ច្រើន​នាក់​ដែរ តែ​មិន​ច្រើន​ដូច​ពេល​មុន​ៗ​ទេ ព្រោះថា អ្នក​តាំងខ្លួន​ជា​អ្នក​សច្ចំ​នេះមើលជំងឺ​ឬ​ទស្សន៍​ទាយ​ល្បី​តែ​ដំបូង​ៗ លុះ​យូរ​បន្តិចទៅ​ក៏​សាប​រលាប​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ