ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ទៅ​១៧​កញ្ចប់ ច្រើន​ណាស់​តើ

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ជា​ជនសង្ស័យ​ត្រូវ​បាន​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៩ មិន​នេះ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​តា​វ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ជា​ជនសង្ស័យ​ត្រូវ​បាន​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​ជួញដូរ​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៩ មិន​នេះ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​តា​វ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ជនសង្ស័យ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ឈ្មោះ ឆេ​ង នី​ម ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​មិន​ពិតប្រាកដ ។ ប៉ូលិស​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រ​ភ​ទ​មេ​តាំ​ហ្វេ​តា​មីន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ម៉ា​ទឹកកក ចំនួន​១៧​កញ្ចប់​តូច និង​ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង ។

ប៉ូលិស​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍​រួច​មក សមត្ថកិច្ច​បាន​ចាត់​កម្លាំង​ឃាត់ខ្លួន​បុរស​រូប​នេះ ហើយ​ធ្វើការ​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន ។

សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​មក​អធិការ​ស្រុក​ធ្វើការ​សាកសួរ យោង​តាម​ចម្លើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​រកស៊ី​ជួញដូរ​ពិតប្រាកដ​មែន យោង​តាម​ចម្លើយ​នឹង​យោង​ទៅ​លើ​វត្ថុ​តាង​សមត្ថកិច្ច​បាន​ក៏​បាន​កសាង​សំណុំរឿង​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្តឧត្តរមានជ័យ​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ