ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន និង​ប្រពន្ធ​មាន​អារម្មណ៍​បែប​ណា​ទៅ

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ជា​ជន​ពិការ​គ្រាន់តែ​ប្រពន្ធ​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច​សោះ បាន​ដាច់​ចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​នឹង​កូន កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ មិ​នា ២០១៨ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​ថ្លា​ត ឃុំ​ថ្លា​ត…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ជា​ជន​ពិការ​គ្រាន់តែ​ប្រពន្ធ​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច​សោះ បាន​ដាច់​ចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​នឹង​កូន កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ មិ​នា ២០១៨ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​ថ្លា​ត ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ត ថន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។
ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ប្តី​របស់​ខ្លួន​មុន​ពេល​កើតហេតុ​នៅ​រសៀល​ថ្ងៃ​ទី​៧ មិ​នា​នេះ​បាន​រៀបចំ​ខ្លួន​ចេញពីផ្ទះ​ទៅ​ចូលរួម​ពិធី​មង្គលការ​កូនប្រុស​ស្រី​អ្នក​ភូមិ​ជិតខាង ហើយ​បាន​ផឹកស៊ី​យ៉ាង​ស្រវឹង​ជោកជាំ ពេល​ត្រឡប់​មក​ដល់​ផ្ទះ រូប​ខ្លួន​ជា​ប្រពន្ធ​បាន​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច​សោះ ស្រាប់តែ​ដាច់​ចិត្ត​យក​អាវដៃវែង​ទៅ​ចង​.​ក នៅ​ជាប់​នឹង​មែកឈើ​ខាងក្រោយ​ផ្ទះ​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ។

ប៉ូលិស​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត៌មាន​រាយការណ៍​ពី​ក្រុម​គ្រួសារ​រួច​មក សមត្ថកិច្ច​បាន​ចុះ​ទៅ​នឹង​កន្លែង​កើតហេតុ​ពិនិត្យ​ទៅ​លើ​សព ហើយ​បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ចង​.​ក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន រួច​ប៉ូលិស​បាន​ប្រគល់​សព​ទៅ​ឱ្យ​សាច់ញាតិ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ