ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឪពុក​ស្តី​បន្តិច​សោះ លេង​យក​កាំបិត​កា.ប់​តែ​ម្តង

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ដែល​ជា​កូនបង្កើត​មាន​ចិត្តជា​សត្វ​តិរច្ឆាន​បាន​ទាញ​យក​កាំបិត​ខ្វែវ កាប់​មក​លើ​ឪពុក​បង្កើត​២​កាំបិត បណ្តាល​ឱ្យ​រង​របួសធ្ងន់ ខណៈ​គ្រាន់តែ​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​០៩ ខែ​មិ​នា​នេះ ហេតុការណ៍​បាន​កើតឡើង​នៅ​ក្នុងភូមិ​ឈើ​ក្រំ  សង្កាត់​កូន​គ្រៀល…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ដែល​ជា​កូនបង្កើត​មាន​ចិត្តជា​សត្វ​តិរច្ឆាន​បាន​ទាញ​យក​កាំបិត​ខ្វែវ កាប់​មក​លើ​ឪពុក​បង្កើត​២​កាំបិត បណ្តាល​ឱ្យ​រង​របួសធ្ងន់ ខណៈ​គ្រាន់តែ​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​០៩ ខែ​មិ​នា​នេះ ហេតុការណ៍​បាន​កើតឡើង​នៅ​ក្នុងភូមិ​ឈើ​ក្រំ  សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ជនសង្ស័យ​ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ឪពុក​បង្កើត​របស់​ខ្លួន ឈ្មោះ សា​រ៉ាត់ ផែន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ត្រូវជា​កូនបង្កើត​បាន​យក​កាំបិត​មក​កាប់​ឪពុក​ខ្លួនឯង ត្រូវ​ចំ​ក្បាល​១​កាំបិត និង​ចំ​ដៃ​ខាងស្ដាំ​១​កាំបិត​បណ្ដាល​ឲ្យ​មាន​របួសធ្ងន់ ដែល​ឪពុក​ឈ្មោះ អ៊ុ សា​រ៉ាត់ អាយុ​៥៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​ខាងលើ​ត្រូវ​បាន​នាំ​យក​ទៅ​ធ្វើកា​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត  ចំណែក​កូន​ជា​ជន​ដៃដល់​ប៉ូលិស​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ។
ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កូន​គ្រៀល​បានឱ្យ​ដឹង​ថា  មុន​ពេល​កើតហេតុ​ជនសង្ស័យ​ជា​កូន តែងតែ​ដើរ​ផឹកស៊ី​ដោយ​មិន​ជួយ​ធ្វើ​កិច្ច​ការងារ​រកស៊ី​ឪពុក​ម្តាយ ហើយ​ស្រវឹងស្រា​ស្ទើ​តែ​រាល់ថ្ងៃ  ខណៈ​ក្នុង​ថ្ងៃ​កើតហេតុ​នេះ​ឪពុក​បាន​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច ជនសង្ស័យ​ជា​កូន បាន​ទាញ​យក​កាំបិត​ខ្វែវ មក​កាប់​ឪពុក​ចំនួន​២​កាំបិត​បណ្តាល ឱ្យ​រង​របួសធ្ងន់ ក្រោយ​ពី​បាន​ប្រើ​អំពើ​ហិង្សា​ប៉ូលិស​ក៏​បាន​ឃាត់ខ្លួន​នាំ​មក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាន​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ