ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រានព្រៃរួមទាំងឆ្កែ១ក្បាល ត្រូវ​ជ្រូ​ក​ព្រៃដេញប្រហារជីវិត​

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវ​ជ្រូកព្រៃ​មួយ​ក្បាល​ដាច់​ហ្វូង​​មក​ខាំ​ បណ្តាល​ឱ្យ​​រង​របួសយ៉ាង​ធ្ងន់​ធ្ងរ ​ខណៈ​​​កំពុង​បណ្តើរ​ឆ្កែ​មួយ​ក្បាល​ចូល​ទៅ​ប្រ​មាញ់សត្វ កើតឡើង​​កាល​ពី​​វេលា​ម៉ោង០​១ និង៣៥​នាទី​រសៀល​ថ្ងៃទី០៨ ​មីនា ស្ថិតត្រង់ចំណុច​ភូមិ​ក្រៀង​…

ខេត្តរតនគិរី ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ត្រូវ​ជ្រូកព្រៃ​មួយ​ក្បាល​ដាច់​ហ្វូង​​មក​ខាំ​ បណ្តាល​ឱ្យ​​រង​របួសយ៉ាង​ធ្ងន់​ធ្ងរ ​ខណៈ​​​កំពុង​បណ្តើរ​ឆ្កែ​មួយ​ក្បាល​ចូល​ទៅ​ប្រ​មាញ់សត្វ កើតឡើង​​កាល​ពី​​វេលា​ម៉ោង០​១ និង៣៥​នាទី​រសៀល​ថ្ងៃទី០៨ ​មីនា ស្ថិតត្រង់ចំណុច​ភូមិ​ក្រៀង​ ឃុំ​កិ​ចុង ស្រុក​ប​កែវ ។

បើតាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​កិ​ចុង​បាន​ឱ្យ​​ដឹង​ថា ​ជន​រង​គ្រោះ​ឈ្មោះ រ​ម៉ា​ម ព្យើ​ន ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ​ជា​ជនជាតិ​ទំពួន មាន​មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ ។

នៅមុនពេលកើតេហតុ គាត់​បាន​​បណ្តើរ​ឆ្កែ​១ក្បាល​ចូល​ព្រៃ ​​​ស្រាប់តែ​ប្រទះ​ឃើញ​ជ្រូកព្រៃ​១ក្បាល​ដាច់​ហ្វូង​ដើរ​ហក​់មក​ខាំ​ឆ្កឹះ​គាត់ បណ្តាល​ឱ្យ​​រង​របួស​​តែ​ម្តង ។ ចំណែក​​ឆ្កែ​​គាត់ ​ត្រូវ​ជ្រូកព្រៃ​នោះ​​ខាំ​​ងាប់បាត់​ហើយ​ ​។ បច្ចុប្បន្ន ជនរងគ្រោះ ​ត្រូវ​បាន​សាច់ញាតិ​ដឹក​ប​ញ្ចូ​ន​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​ប​កែវ។

អត្ថបទសរសេរ ដោយ