ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមរាំង​ដ៏ធំនេះ ប៊ិះរបូតទៅយួនបាត់ទៀត

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដើម​រាំង​ដ៏​ធំ​មួយ​ដើម​ ត្រូវ​កម្លាំង​នគរបាល​ស្រុក​ពារាំង​ស្ទាក់​ចាប់​ បាន​កាលពី​យប់​ថ្ងៃ​ទី​៦ មីនា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ត្រង់​ចំណុច​ខាងលិច​គល់​ស្ពាន​ស្នាយ​ពល ស្ថិត​ក្នុងភូមិ​ពារាំង ឃុំ​រាប…

ខេត្តព្រៃវែង ៖ ដើម​រាំង​ដ៏​ធំ​មួយ​ដើម​ ត្រូវ​កម្លាំង​នគរបាល​ស្រុក​ពារាំង​ស្ទាក់​ចាប់​ បាន​កាលពី​យប់​ថ្ងៃ​ទី​៦ មីនា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ត្រង់​ចំណុច​ខាងលិច​គល់​ស្ពាន​ស្នាយ​ពល ស្ថិត​ក្នុងភូមិ​ពារាំង ឃុំ​រាប ស្រុក​ពារាំង ខណៈ​ដែល​ក្រុម​ឈ្មួញ​បាន​ដឹក​តាម​រ៉ឺ​ម៉ក​ម៉​៉ូ​តូ​ ប្រុង​លោត​ឆត្រ​យក​ទៅ​លក់​នៅ​ប្រទេស​វៀត
ណាម ។

បើ​តាម​លោក ស៊ឹ​ម កុសល អធិការ​នគរបាល​ស្រុក​ពារាំង​បាន​ឲ្យ​ដឹង​ថា ដើម​រាំង​ដែល​សមត្ថកិច្ច​ស្ទាក់​ចាប់​នោះ ត្រូវ​បាន​ក្រុម​ឈ្មួញ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ ចេញពី​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល ហើយ​ដឹក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨ ក្នុង​គោលបំណង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​របស់​លោក​ស្ទាក់​ចាប់​បាន​ទាន់​ពេលវេលា​ទាំង​យប់​នៅ​ចំណុច​ខាងលើ ហើយ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋា​ន​នគរបាល​ស្រុក ។

ដោយឡែក ​អ្នក​បើក​រ៉ឺ​ម៉ក​ពេល​ដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​នៅ​ពីមុខ ក៏​បាន​ឈប់​រ៉ឺ​ម៉ក រួច​លោត​ចុះ​រត់​ចូល​ព្រៃ​គេចខ្លួន​បាត់​ស្រមោល​ទាំង​យប់ ។ លោក​អធិការ​បញ្ជាក់​ថា លុះដល់​ថ្ងៃ​ទី​៧ មីនា ទើប​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ជលផល​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​ លោក មុត ខេមរា នាយ​សង្កាត់​រដ្ឋ​បាល​​ជលផល​ស្រុក​ពារាំង​បាន​ប្រាប់​ថា ចំពោះ​ដើម​រាំងមួយ​គល់​ដ៏​ធំ​ដែល​មន្ត្រី​នគរបាល​ស្រុក​ពារាំង​ចាប់​ឃាត់​ពី​បទ​ដឹក​ជញ្ជូន​ឈើ​ប្រភេទ​ឈើ​ព្រៃ​លិចទឹកជា​លក្ខណៈ​ពាណិជ្ជកម្ម​គ្មាន​លិខិតអនុញ្ញាត​នោះ សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​មក​សង្កាត់​រដ្ឋបាល រួច​លោក​បាន​ជួល​រថយន្ត​ទៅ​ស្ទូច​យក​មក​ដាក់​ដាំ​នៅ​ក្នុង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង​នៅ​ល្ងាច​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០១៨​ះ​ហើយ ៕

អត្ថបទសរសេរ ដោយ