ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​ជំងឺ​ប្រចាំ​កាយ​សម្រេចចិត្ត​ជ្រើសរើស​ផ្លូវ​នេះ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លាប់​ចោល​ក្រុម​គ្រួសារ ដោយសារ​តែ​តូចចិត្ត​នឹង​ជីវិត​ខ្លួនឯង​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ព្យាបាល​មិនជា​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៥​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​បឹង​រ៉ា​ច់…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​ស្លាប់​ចោល​ក្រុម​គ្រួសារ ដោយសារ​តែ​តូចចិត្ត​នឹង​ជីវិត​ខ្លួនឯង​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ព្យាបាល​មិនជា​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង ។ ហេតុការណ៍​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៥​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​បឹង​រ៉ា​ច់ ឃុំ​អង្គរ​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច បានឱ្យ​ដឹង​ថា បុរស​គិត​ខ្លី​មិន​ស្ដាយ​ជីវិត​នេះ​មានឈ្មោះ ទូច ស៊ា អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​បឹង​រ៉ា​ច់ ឃុំ​អង្គរ​ទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ។ ប្រភព​បន្ត​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​គិត​ខ្លី​បែប​នេះ គឺ​ដោយសារ​តែ​រូប​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ដែល​ព្យាបាល​មិនជា ដែល​ធ្វើ​ឱ្យ​បុរស​រង​គ្រោះ​ខាងលើ​សម្រេចចិត្ត​សម្លាប់​ខ្លួន​ដោយ​ចង​.​ក​នឹង​ក្រមា នៅ​ដើម​ស្វាយ​ក្រោយ​ផ្ទះ​របស់​ខ្ល​ន​ចំងាយ​៤០​ម៉ែត្រ ។

ក្រោយ​សមត្ថកិច្ច​បាន​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​សាកសព​រួច សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ពិត​ខ្លួនឯង​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ