ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជន​ឧបត្ថម្ភ​ប្រាក់​៣០​ម៉ឺន​រៀល ជូន​លោកតា​អាយុ​១០០​ឆ្នាំ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោកតា​អាយុ​១០០​ឆ្នាំ​ត្រូវ​បាន​សប្បុរសជន​ខេត្តកំពង់ចាម​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​៣០​ម៉ឺន​រៀល នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មិ​នា ឆ្នាំ​២០១៨ ដោយ​ចៅប្រុស​ផ្ទាល់​របស់​លោក តា​បាន​ទៅ​បើក​ពី​កន្លែង​វេរ​លុយ​ក្នុងភូមិ​លោកតា រស់នៅ គឺ​ភូមិ​បាញ់​ឆ្គោ​ល…

ខេត្តកំពង់ឆ្នាំង ៖ លោកតា​អាយុ​១០០​ឆ្នាំ​ត្រូវ​បាន​សប្បុរសជន​ខេត្តកំពង់ចាម​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​៣០​ម៉ឺន​រៀល នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មិ​នា ឆ្នាំ​២០១៨ ដោយ​ចៅប្រុស​ផ្ទាល់​របស់​លោក តា​បាន​ទៅ​បើក​ពី​កន្លែង​វេរ​លុយ​ក្នុងភូមិ​លោកតា រស់នៅ គឺ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ អំណោយ​ខាងលើ​ជា​របស់​ម្ចាស់​ដេប៉ូ​ស្រា​បៀរ​កម្ពុជា​សាខា​ខេត្តកំពង់ចាម គឺ​លោក សន វុ​ត្ថា និង​ភិ​រិ​យា​។ តាម​ភរិយា​របស់​លោក សន វុ​ត្ថា បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​អាន​សារព័ត៌មាន​កោះសន្តិភាព​ដែល​បាន​រៀបរាប់​នូវ​ទុក្ខ​លំបាក​របស់​លោកតា សំ សុខ អាយុ​១០០​ឆ្នាំ ដែល​កំពុង​រស់នៅ​ជាមួយ​កូនស្រី​ឈ្មោះ សំ ផុ​ន អាយុ​៦៨​ឆ្នាំ ជា​អ្នក​មើលថែ តែ​ការ​រស់នៅ​របស់​ពួក​គាត់​អាស្រ័យ​លើ​ចៅ​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​មាន​ជីវភាព​ខ្វះខាត​។

  ដោយ​ឃើញ​ពី​ទុក្ខ​លំបាក​លោកតា​អាយុ​១០០​ឆ្នាំ ដែល​ចង់​ពិសារ​ឆ្ងាញ់​ផង​នោះ ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ បាន​សម្រេច​ជួយ​ឧ​ប​ត្ថ​ម​ប្រាក់​ចំនួន​៣០​ម៉ឺន​រៀល ដោយ​បាន​ស្រាវជ្រាវ​តាម​ភ្នាក់ងារ កោះសន្តិភាព​ខេត្តកំពង់ឆ្នាំង យក​លេខ​របស់​ចៅ​លោក​តាម​ផ្ទាល់ ដើម្បី​វេរ​លុយ​ចំនួន​៣០​ម៉ឺន​រៀល ទៅ​ជូន​លោកតា​សម្រាប់​ទិញ​ម្ហូបអាហារ​ភេសជ្ជៈ តាម​តម្រូវការ​លោកតា​ផ្ទាល់ ដែល​ប្រាក់​បាន​ដល់​ដៃ​លោកតា​ហើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា គាត់​បាន​ជួប​លោកតា តាម​ទូរ​សព្ទ័​ដែរ លោកតា​បាន​ប្រឹង​និយាយ ថ្លែងអំណរគុណ និង​ជូនពរ​យ៉ាង​ក្បោះក្បាយ​ដែរ ធ្វើ​ឲ្យ​គាត់​ជា​សប្បុរសជន​មាន​អារម្មណ៍​សប្បាយចិត្ត​រីករាយ ព្រោះ​បាន​ធ្វើបុណ្យ​ជាមួយ​លោកតា​អាយុ​១០០​ឆ្នាំ​។ ក្នុង​នាម​កោះសន្តិភាព​ក៏​សូម​ជួន​ពរ​ដល់​លោក សន វុ​ត្ថា និង​ភរិយា រួម​ទាំង​ក្រុម​គ្រួសារ​សូម​ជួប​ប្រទះ​នូវ​ពុទ្ធ​ពរ​ទាំង​៤​ប្រការ គឺ​អាយុៈ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ