ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន យុ​ជន​បែក​ស្លុយ​បាន​១០​នាក់

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កម្លាំង​អធិការ​នគរបាល​ស្រុក​វើ​ន​សៃ បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន ១០​នាក់ បន្ទាប់​ពី​ពួក​គេ​បង្ក​ការ​អុកឡុក​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​ផ្សព្វផ្សាយ​លក់​ស្រា​បៀរ នៅ​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ…

ខេត្តរតនគិរី ៖ កម្លាំង​អធិការ​នគរបាល​ស្រុក​វើ​ន​សៃ បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន ១០​នាក់ បន្ទាប់​ពី​ពួក​គេ​បង្ក​ការ​អុកឡុក​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​ផ្សព្វផ្សាយ​លក់​ស្រា​បៀរ នៅ​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ ហើយ​ណាត់គ្នា​មក​វាយ​កាប់​ចាក់​គ្នា​នៅ​ពាក់​កណ្តាលផ្លូវ​។ ហេតុការណ៍​កាប់​ចាក់​គ្នា នេះ​បង្ក​ឡើង​នៅ​វេលា​ម៉ោង​១១ និង​៥០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៨ នៅ ចំណុច​ផ្លូវបំបែក​ភូមិ​ផាក់​ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ​។ តាម​ប្រភព​ពី​នគរបាល​អធិការដ្ឋាន​ស្រុក​វើ​ន​សៃ​បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​មាន​២​ក្រុម សរុប​មាន​គ្នា​ចំនួន​១១​នាក់ បាន នាំ​គ្នា​ទៅ​មើល​ការ​ប្រគុំ​តន្ត្រី​កម្មវិធី​ផ្សព្វផ្សាយ​ស្រា​បៀរ នៅ​ភូមិ​ហ្វាំ​ង ឃុំ​ប៉ុង ស្រុក​វើ​ន​សៃ ហើយ​បាន​បង្ក​ការ​អុកឡុក​នៅ​ទីនោះ​រួច​ពួក​គេ​ណាត់គ្នា ត្រលប់​មក​ផ្ទះ​វិញ​ដល់​ចំណុច ផ្លូវបំបែក​ភូមិ​ផាក់​ណា​ម ឃុំ​កោះ​ពាក្យ ក៏​បាន នាំ​គ្នា​ឈប់​ម៉ូតូ​ដេញ​វាយតប​កាប់​ចាក់​គ្នា​បណ្តាល​ឲ្យ ភាគី​ម្ខាង​ត្រូវ​របួស​បែកក្បាល​បន្តិចបន្តួច រីឯ​ភាគី​ម្ខាង​ទៀត​បាន​ខូចខាត​ម៉ូតូ​បែកបាក់​ស្តុ​ប​ខាងក្រោយ​។

ខណៈ​ដែល​ក្រុម​ក្មេង​ទំនើង​កំពុង​ធ្វើ​សកម្មភាព​វាយតប់​នោះ​ក៏​មាន​ក្រុម​ប្រចាំ​បញ្ជា​របស់​អធិការដ្ឋាន​ចុះ​ធ្វើ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​ធ្វើការ​ឃាត់ខ្លួន​បាន​ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម​ខាងលើ​នោះ ចំនួន​១០​នាក់​ផង​ដែរ​។ ក្រុម​ក្មេង​ទំនើង​ទាំង​១០​នាក់​ដែល​ឃាត់ខ្លួន​បាន​រួម​មាន ទី​១-​ឈ្មោះ បា​រ៉ា​ក់ ខែ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ក្រឹ​ង ទី​២-​ឈ្មោះ សាណ​យ ចាង​វែង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​គ្រឹ​ង ទី​៣-​ឈ្មោះ ប្រាក យ៉ែ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ក្រឹ​ង ទី​៤-​ឈ្មោះ សា​បូ ជិ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ក្រឹ​ង ទី​៥-​ឈ្មោះ ថង​កាំ ភឿន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ក្រឹ​ង ទី​៦-​ឈ្មោះ ងើ​ក សំងាត់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិ​ក្រឹ​ង ទី​៧-​ឈ្មោះ ណាស់ ឡា​ហើយ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ក្រឹ​ង ទី​៨-​ឈ្មោះ កា​តុង ច្រឹង ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ជនជាតិ​ក្រឹ​ង ទី​៩-​ឈ្មោះ ក្លេ​វ មុ​ក ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​គ្រឹ​ង​។ ទាំង​៩​នាក់​ខាងលើ​មាន​ទីលំនៅ​ភូមិ​ផាក់​ណា​ម ឃុំ​កោះ​ពាក់ ស្រុក​វើ​ន​សៃ ខេត្ត​រន​គិរី​។ ទី​១០-​ឈ្មោះ ឡិ​ប សះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​កាចក់ មាន​ទីលំនៅ​ភូមិ​កោះ​ពាក់ ឃុំ​កោះ​ពាក់ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។ បច្ចុប្បន្ន​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន នគរបាល​ប​ណ្តេះ​អាសន្ន ដើម្បី​ធ្វើការ​អប់រំ​ណែនាំ និង​ប្រគល់​ជូន​ឪពុក​ម្តាយ​យក​ទៅ​អប់រំ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ