ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញចាប់​រថយន្ត​ខ្នាត​យក្ស​មួយ​គ្រឿង​ដូច​ខ្លា​ដេញចាប់​ចំណី

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត​ដឹក​ទំនិញ​ខ្នាត​យក្ស​មួយ​គ្រឿង​ត្រូវ​បាន​គយ​ខេត្ត និង​គយ​ចល័ត​នាំ​គ្នា​ដេញ​ប្រ​ភិតប្រ​ភីង​ពី​ផ្លូវជាតិ​ជាតិ​លេខ​៦​រហូត​ដល់​ក្នុង​បុរី សៀង ណាំ ដើម្បី​ពិនិត្យ​ទំនិញ​ម្តងម្នាក់​បន្ទាប់​ពី​មានការ​សង្ស័យ​ថា មិន​បាន​បង់ពន្ធ​គ្រប់​ចំនួន​តាម​លិខិត​ដឹក​ជញ្ជូន ប៉ុន្តែ​នាំ​គ្នា​ប្រទាញប្រទង់​ជា​ច្រើន​ម៉ោង​ហាក់​មាន​អាថ៌​កំបាំង​នៅ​ពីក្រោយ​ខ្នង ។…

ខេត្តសៀមរាប ៖ រថយន្ត​ដឹក​ទំនិញ​ខ្នាត​យក្ស​មួយ​គ្រឿង​ត្រូវ​បាន​គយ​ខេត្ត និង​គយ​ចល័ត​នាំ​គ្នា​ដេញ​ប្រ​ភិតប្រ​ភីង​ពី​ផ្លូវជាតិ​ជាតិ​លេខ​៦​រហូត​ដល់​ក្នុង​បុរី សៀង ណាំ ដើម្បី​ពិនិត្យ​ទំនិញ​ម្តងម្នាក់​បន្ទាប់​ពី​មានការ​សង្ស័យ​ថា មិន​បាន​បង់ពន្ធ​គ្រប់​ចំនួន​តាម​លិខិត​ដឹក​ជញ្ជូន ប៉ុន្តែ​នាំ​គ្នា​ប្រទាញប្រទង់​ជា​ច្រើន​ម៉ោង​ហាក់​មាន​អាថ៌​កំបាំង​នៅ​ពីក្រោយ​ខ្នង ។ ហេតុ​ការ​ឃាត់​រថយន្ត​ផ្ទុកទំនិញ​គេចពន្ធ​នេះ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្នុង​ផ្សារ​បុរី​សៀង​ណាំ ស្ថិត​ក្នុងភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ក្រុង​សៀមរាប ។

បើ​តាម​ការ​រៀបរាប់​ពី​ព្រូឡាន​បាន​អះអាង​ថា រថយន្ត​នេះ​បាន​ដឹក​សម្ភារ​អេ​ឡិច​ទ្រូ​និ​ច ម៉ាក​សាំ​សុង ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៣A-២៨១៦ ចេញ​មក​ពី​ស្រុក​សំពៅ​លូន ជាប់​ព្រំប្រទល់​កម្ពុជា​-​ថៃ កាត់​តាម​ខេត្តបាត់ដំបង​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ​ចូល​មក​ទម្លាក់​ឃ្លាំង​ស្តុក​នៅ​ក្នុង​បុរី សៀង ណាំ ក្នុង​ខេត្តសៀមរាប​ដើម្បី​ទុក​បោះ​ដុំ​ឱ្យ​ម៉ួ​យ ។

តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​ពួក​គេ​បានឃើញ​សមត្ថកិច្ច និង​គយ​ទាំង​ពីរ​ស្ថាប័ន​កំពុង​ដេញ​រថយន្ត​ដឹក​ទំនិញ​ខាងលើ​រហូត​ធ្វើការ​ឃាត់​បាន​នៅ​ក្នុង​ផ្សារ បុរី សៀង ណាំ ប្រហែល​សង្ស័យ ថា ទំនិញ​ទាំងនេះ​អាច​មិន​ទាន់​បាន​បង់ពន្ធ​គ្រប់​ចំនួន​ក៏​ថា​បាន ហើយ​ការ​ដេញ​ហាក់បីដូចជា​ដេញ​ចាប់ចោរ ។ ក្រោយ​ឃាត់​បាន​រថយន្ត​នោះ​ភ្លាម​គយ​ខេត្ត​ក៏​នាំ​យក​ទៅ​កាន់​សាខា​គយ​ខេត្ត​នៅ​ស្វាយ​ធំ ចំណែក​គយ​ចល័ត​ក៏​គេចខ្លួន​បាត់ ។

ជុំវិញ​ករណី​ចាប់​រថយន្ត​ដឹក​ទំនិញ​ខាងលើ​នោះ​ដែរ លោក កែវ រិ​ទ្ធី អនុប្រធាន​គយ និង​រដ្ឋាករ​សាខា​ខេត្តសៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨ នេះ​ថា​រឿង​ទំនិញ​ដែល​ដឹក​តាម​រថយន្ត​ចូល​មក​ក្នុង​ក្រុង​សៀមរាប​នោះ​យើង​បាន​ឃាត់​យក​មក​ទុក​នៅ​សាខា​គយ និង​រដ្ឋាករ​ខេត្តសៀមរាប​ហើយ ។ លោក​បាន​បន្ត​ថា ចំពោះ​ករណី​រឿង​ទំនិញ​នោះ​លោក​បាន​កសាង​កំណត់ហេតុ​បញ្ជូន​ទៅ​ភ្នំពេញ​តាំងពី​ម្សិលមិញ​ដើម្បី​សុំ​សេចក្តីសម្រេច​ពី​អគ្គនាយកដ្ឋាន​គយ​រួចរាល់​អស់ហើយ​ចាំតែ​ខាងលើ​ទំលាក់​មក​វិញ​ទើប​ដឹង​រឿង​ពិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ