ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​គោ​យន្ត​ទៅ​ស៊ីឈ្នួល​គេ បែរជា​អកុសល

6 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ បើកបរ​គោ​យន្ត​កែ​ច្នៃ​ចុះ​ចំណោត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ក្រឡាប់ ដោយ​ខ្លួនឯង បណ្តាល​ឱ្យ​មនុ​សម្នាក់​បាន​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​មនុស្ស​៥​នាក់​ទៀត រង​របួសធ្ងន់ និង​ស្រាល…

ខេត្ត​រតនគីរី ៖ បើកបរ​គោ​យន្ត​កែ​ច្នៃ​ចុះ​ចំណោត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ក្រឡាប់ ដោយ​ខ្លួនឯង បណ្តាល​ឱ្យ​មនុ​សម្នាក់​បាន​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​មនុស្ស​៥​នាក់​ទៀត រង​របួសធ្ងន់ និង​ស្រាល ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៦​និង​០០​នាទី​ថ្ងៃ​ទី​៨ ខែមីនា​នេះ នៅ​ចំណុច​ទួល​ទឹកធ្លាក់​អូរ​ស៊ិ​ន​លែ​រ៍ ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម ស្ថិត​ក្នុងភូមិ​កា​ឡែ​ង ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់ ខេត្ត​រតនគីរី ។

លោក​អធិការ​នគ​បាល​ស្រុក​លំ​ផាត់​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​គោ​យន្ត​កែ​ឆ្នៃ​បើកបរ​ក្រឡាប់​ដោយ​ខ្លួនឯង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បណ្តាល​ឲ្យ​មនុស្ស (​ប្រុស​)​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​មនុស្ស​៥​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ។

ប្រភព​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ទី​១- ឈ្មោះ​ស្រ៊ា​ន់ គី​ម​ស្រៀ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​(​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ជា​អ្នក​រួម​ដំណើរ ។ ទី​២-​ឈ្មោះ ក្រឹក វិ​ចិត្ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ស៊ីឈ្នួល​បើកបរ​គោ​យន្ត​ឲ្យ​គេ​(​រង​របួសធ្ងន់​សន្លប់​)​ជា​អ្នកបើកបរ ។ ទី​៣-​ឈ្មោះ នឿ​ន សល់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​(​រង​របួសធ្ងន់​)​ជា​អ្នក​រួម​ដំណើរ ។ ទី​៤- ឈ្មោះ ជុំ ជាតិ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​(​របួសស្រាល​) ជា​អ្នក​រួម​ដំណើរ ។ ទី​៥- ឈ្មោះ ជុំ ធី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​(​របួសស្រាល​) ជា​អ្នក​រួម​ដំណើរ ។ ទី​៦- ឈ្មោះ ប៉ូ​យ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​(​របួសស្រាល​) ជា​អ្នក​រួម​ដំណើរ អ្នក​ទាំង​៦​នាក់​រស់នៅ​ភូមិ​- ឃុំ​កើតហេតុ​ខាងលើ ។

ជិះ​គោ​យន្ត​កែ​ច្នៃ​ទៅ​ស៊ីឈ្នួល​ធ្វើ​ចម្ការ​ដោយសារ បើកបរ​ក្នុង​ល្បឿន​លឿន​ផ្លូវ​កោង និង​ចុះ​ចំណោត​ទើប​បណ្តាល​ឲ្យ​ក្រឡាប់​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគ​បាល​រដ្ឋបាល​ប៉ុស្តិ៍​កា​ឡែ​ង សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ និង​បាន​បញ្ជូន​អ្នក​រង​របួស​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​តំបន់​អូរ​ស៊ិ​ន​លែ​រ៍ ដោយ​ឃើញ​សភាព​ធ្ងន់ធ្ងរ​ពេក​ក៏​បន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគីរី ដោយ​រថយន្ត​ឯកជន និង​ដំណើរការ​ធ្វើការ​ប្រគល់​សព​ឱ្យ​សាច់ញាតិ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ។

វត្ថុ​តាង​បង្ក​(​គោ​យន្ត​កែ​ច្នៃ​)​ត្រូវ​បាន​ដកហូត​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​កា​ឡែ​ង​ជា​បណ្ដោះអាសន្ន​ធ្វើ​កំណត់ហេតុ​ចាត់ការ​តាម​នីតិវិធី​តាម​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ