ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​ខ្មែរ​ម្នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង​ហើយ

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​ម្នាក់​ឱ្យ​មាន​សេរីភាព​វិញ នាំ​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មិ​នា​នេះ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ ៖ ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ​ម្នាក់​ឱ្យ​មាន​សេរីភាព​វិញ នាំ​មក​ប្រគល់​ឱ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​៨ ខែ​មិ​នា​នេះ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

អ្នកទោស​ខ្មែរ​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែង​ឈ្មោះ មី អៀង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ក្រុម​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៨ ខែ​មិ​នា ឆ្នាំ​២០១៦ កន្លង​ទៅ​ចូល​តាម​ច្រក​អូរ​ឬ​ស្សី ស្ថិត​នៅ​ក្នុងភូមិ​ទួល​គ្រួ​ស ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ទល់មុខ​ភូមិ​ស្ទឹង​ច័​ន្ច ឃុំ​ស្ទឹង​ច័​ន្ច ស្រុក​ឃុន​ហាន ខេត្ត​ស៊ី​សាកេ​ត​ប្រទេស​ថៃ ។

យោង​តាម​របាយការណ៍​ពី​ក្រុម​អាជ្ញាធរ​កម្ពុជា​ដែល​បម្រើ​ការងារ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បានឱ្យ​ដឹង​ថា ក្រុម​អាជ្ញាធរ​ថៃ​បាន​ធ្វើការ​ដោះ​លែង​អ្នកទោស​ខ្មែរ ដែល​ចោទ​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់ កាប់​ឈើ​គ្រញូង ជា​បន្តបន្ទាប់ នៅ​ដើម​ខែមករា​រហូត​មក​ទល់​ខែ​មិ​នា ២០១៨​នេះ មាន​៣៧​នាក់ ស្រី​ម្នាក់ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ ស្ថិត​នៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ខណៈនោះ​ក្រោយ​ពី​បាន​ទទួល​ពី​ក្រុម​អាជ្ញាធរ រួច​ខាង​ក្រុម​អាជ្ញាធរ​កម្ពុជា​បាន​ធ្វើការ​អប់រំ និង​ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ