ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ស្ត្រី​ថៅកែ​ខា​រ៉ា​អូរ​ខេ​ម្នាក់​តាម​អំណាច​សាលក្រម

6 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឃាត់ខ្លួន​ស្ត្រី​ថៅកែ​ខា​រ៉ា​អូរ​ខេ​ម្នាក់ តាម​អំណាច​សាលក្រម ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​តាំងពី​ឆ្នាំ​២០១៧ តាម​អំណាច​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​០៤/២០១៨ ចុះ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨…

ខេត្ត​រតនគីរី ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឃាត់ខ្លួន​ស្ត្រី​ថៅកែ​ខា​រ៉ា​អូរ​ខេ​ម្នាក់ តាម​អំណាច​សាលក្រម ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​តាំងពី​ឆ្នាំ​២០១៧ តាម​អំណាច​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​០៤/២០១៨ ចុះ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ចេញ​ដោយ​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី ។

ការ​ឃាត់ខ្លួន​ស្ត្រី​ភិ​រុ​ទ្ធ​ជន​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៣​និង​០០​នាទី​ថ្ងៃ​ទី​៧ ខែ​មិ​នា នៅ​ភូមិ​លោម ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស ខេត្ត​រតនគីរី ។ ដោយ​មាន​កម្លាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​អណ្តូង​មាស ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ លាង អឹ​ម នាយការិយាល័យ​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ។ ហើយ​ស្ត្រី​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ឈ្មោះ ឈិ​ន ឆេ​ង​លឹ​ម អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើក​ខា​រ៉ា​អូរ​ខេ​ហ្គោ​ល នៅ​ភូមិ​លោម ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស ខេត្ត​រតនគីរី ។

សមត្ថកិច្ច​ជំនាញ​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ចាប់ខ្លួន​លេខ​០៤/២០១៨​ចុះ ថ្ងៃ​ទី​៨​ខែកុម្ភៈ ឆ្នាំ​២០១៨ ចេញ​ដោយ​លោក ឈុ​ន ច​ន្ទ័​សីហា ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្ត​រតនគីរី ។
ស្ត្រី​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​ប្រព្រឹត​នៅ​ភូមិ​លោម ឃុំ​ម៉ា​លិ​ក ស្រុក​អណ្តូង​មាស ខេត្ត​រតនគីរី កាលពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០១៧ ។ ដែល​ជា​ប្រភេទ​ទោស​តាម​អំណាច​សាលក្រម​ជាប់ពន្ធ​នាគា​កំណត់​៥​ឆ្នាំ គិត​ពី​ថ្ងៃ​ចាប់ខ្លួន​បាន ។

ក្រោយ​ពេល​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​រួច បញ្ជូន​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ធ្វើ​កំណត់ហេតុ​បញ្ជូន​ខ្លួន​បន្ត​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ