ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ក្រុមហ៊ុន​កាស៊ីណូ​ម្នាក់​ដេក​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ

6 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ជា​កម្មករ​ម្នាក់​បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ក្រុមហ៊ុន​កាស៊ីណូ ស្លាប់​ចោល​ប្រពន្ធ និង​កូន កាលពី​វេលា​ម៉ោង​ប្រមាណ​០២​និង​២២​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៨ ។…

ខេត្តឧត្តរមានជ័យ ៖ បុរស​ជា​កម្មករ​ម្នាក់​បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ក្រុមហ៊ុន​កាស៊ីណូ ស្លាប់​ចោល​ប្រពន្ធ និង​កូន កាលពី​វេលា​ម៉ោង​ប្រមាណ​០២​និង​២២​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៨ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​ជប់​គគី ឃុំ​បេង ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ យឹ​ម សា​រឿ​ន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ឈូក​មាស សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ មុខរបរ​ជាងកំបោ ប្រពន្ធ​ឈ្មោះ អេ​វ សុខ​ខុ​ម អាយុ​៤២​ឆ្នាំ មក​ស្នាក់​នៅ​ជាមួយ​ប្ដី​មានកូន​ចំនួន​៤​នាក់ ស្រី​២​នាក់ ។

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បេង បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នូវ​ព័ត​មាន​រាយការណ៍​ពី​ក្រុមហ៊ុន សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឃើញ​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​កើត​ខ្យល់គរ ។ នគរបាល​បាន​ប្រគល់​សាកសព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។ គួ​រំឭក​ថា កម្មករ​កាស៊ីណូ​ដែល​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​ជា​លើក​ទី​២​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ