ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​រង​នូវ​ឥទ្ធិពល​បាតុភូត​ឈ្មោះ​ឡា​នី​ណា

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​៥​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​៥​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ បាន​រង​គ្រោះ​ដោយ​ខ្យល់ កន្ត្រាក់​បក់​កួច​យ៉ាង​ខ្លាំង​ជា​លើក​ដំបូង បណ្តាល​ឱ្យ​រង​ការ​ខូចខាត​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ និង​សាលារៀន​សរុប​ចំនួន​១១​ខ្នង បាក់ និង​ប៉ើង​ដំបូល​ស័ង្កសី ដើមឈើ​តូច​ធំ​មួយ​ចំនួន​រង​ការ​ដួល រលំ​ផង​ដែរ​។ ខណៈ​ដែល​មាន​ធ្លាក់​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​លាយឡំ​នឹង​ផ្គរ​រន្ទះ ដោយ​មាន​ខ្យល់​បក់​បោក​ប៉ះ​ចំ ខេត្តបន្ទាយមានជ័យ​។ ក្នុង​ខណៈ​ដែល​កម្ពុជា​ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម​ព្យាករណ៍​ឱ្យ​ដឹង ថា ខេត្ត​ចំនួន​៧​អាច​នឹង​មាន​ភ្លៀង​កក់ខែ​រយៈពេល​៣​ថ្ងៃ ចាប់​ចន្លោះ​ពី​ថ្ងៃ​ទី​៦​រហូត​ដល់​ថ្ងៃ​ទី​៩​ខែមីនា ឆ្នាំ​២០១៨​នេះ ដែល​មាន​៖ ខេត្តកោះកុង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ​មាន​ជ័យ និង​សៀមរាប​។

មិនតែប៉ុណ្ណោះ​កម្ពុជា ចាប់ពី​ខែមីនា​នេះ រហូត​ដល់​ខែមិថុនា នឹង​រង​ឥទ្ធិពល​បាតុភូត ឡា​នី​ណា​ដែល​នឹង​នាំ​ឲ្យ​កម្ពុជា​សម្បូរ​ការ​ធ្លាក់​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពេញ​ផ្ទៃ​ប្រទេស​ផង​ដែរ​។ មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥​ឱ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​លាយឡំ​ជាមួយនឹង​ភ្លៀង​ផ្គរ​រន្ទះ ខ្យល់​បក់​បោក​ប៉ះ​ចំ​ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ក្នុង​នោះ​បណ្តាល​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ ១០​ខ្នង​រង​ការ​ខូចខាត​ធ្ងន់ និង​ស្រាល ក្នុង​នោះ​ខូចខាត​ធ្ងន់​៣​ខ្នង របើក​ដំបូល​ទាំងស្រុង​, ខូចខាត​ស្រាល ៧​ខ្នង និង​សាលារៀន​បឋម​សិក្សា​មួយ​ខ្នង​ក្នុង​ឃុំ​អូរ​ស្រឡៅ​ក៏​រង​ការ​បើក​ដំបូល​នោះ​ដែរ​។ សេចក្តីរ​រាយការណ៍ ឱ្យ​ដឹង​ទៀត​ថា ខ្យល់​កន្ត្រាក់​នោះ​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​រង​របួស​ឬ​ប៉ះ​អាយុ​ជ​វីត​របស់ ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះ​ឡើយ​។

ក្រោយ​ពី​កើតហេតុ​ការណ៍​ខ្យល់​កន្ត្រាក់​បង្ក​ឱ្យ​រង​ការ​ខូចខាត​ផ្ទះ ប្រជាពលរដ្ឋ និង​សាលារៀន​នៅ​ស្រុក​ម៉ា​ឡៃ នៅ​ព្រឹក​ថ្ងៃ​៦​រោច ខែ​ផល្គុន ឆ្នាំរកា​នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន ជ័យ បាន​ចាត់​លោក​វរសេនីយ៍ឯក ឈិ​ត លី មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ និង​លោក​អធិការ​នគរបាល​ស្រុក​ម៉ា​ឡៃ ដឹកនាំ​កម្លាំង​នគរបាល​មួយ​ក្រុម​មាន​គ្នា​ជិត​៥០​នាក់ មក​ពី​អង្គភាព​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ និង​កម្លាំង​នគរបាល​ស្រុក​ម៉ា​ឡៃ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត និង​ចាប់ផ្តើម​កសាង​ជួសជុល ជូន​ប្រជាពលរដ្ឋ​ឡើង​វិញ ក្នុង​នោះ​លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​ឧបត្ថម្ភ​ស័ង្កសី​ប្រក់ផ្ទះ​ជា​ច្រើន សន្លឹក ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នេះ ដើម្បី​ចូលរួម​ដោះស្រាយ និង​កាត់​បន្ថយ ការ​លំបាក របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​១០​គ្រួសារ កំពុង​ប្រឈម​ខ្វះខាត​ទីជម្រក​នេះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ