ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​មង្គលការ​ក្លែងក្លាយ កំពុង​ត្រូវប៉ាន់​នៅ​វៀតណាម

6 ឆ្នាំ មុន

វៀតណាម ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា របរ​រក​លុយ​ខាង​រៀបចំ​មង្គលការ​ក្លែងក្លាយ កំពុង​តែ​ត្រូវប៉ាន់​នៅ​ប្រទេស​វៀតណាម ដោយសារ​តែ​មានការ​កើនឡើង​នូវ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​មុន​ពេល​រៀប​ការ​។ ពួក​គេ​សម្រេចចិត្ត​ប្រើប្រាស់​សេវាកម្ម​នេះ…

វៀតណាម ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា របរ​រក​លុយ​ខាង​រៀបចំ​មង្គលការ​ក្លែងក្លាយ កំពុង​តែ​ត្រូវប៉ាន់​នៅ​ប្រទេស​វៀតណាម ដោយសារ​តែ​មានការ​កើនឡើង​នូវ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​មុន​ពេល​រៀប​ការ​។ ពួក​គេ​សម្រេចចិត្ត​ប្រើប្រាស់​សេវាកម្ម​នេះ ក៏​ដោយសារ​តែ​មិន​ចង់​ធ្វើការ​រំលូតកូន ហើយ​កុំ​ឲ្យ​ខ្មាស់​សាច់ញាតិ​។

អត្រា​រំលូតកូន​នៅ​ក្នុង​ផ្ទៃ​របស់​ប្រទេស​វៀតណាម គឺ​ស្ថិត​នៅ​ក្នុង​លំដាប់​ទី​៥ លើ​ពិភព​លោក ហើយ​ទី​១ នៅ​អាស៊ី​។ ស្ត្រី​ជា​ច្រើន​នាក់​នៅ​ទីនោះ បាន​រួម​ភេទ​ហើយ​មាន​ផ្ទៃពោះ​មុន​ពេល​រៀប​ការ ដែល​ភាគច្រើន​ត្រូវ​បាន​ខាង​ប្រុស​រត់​ចោល​ថែម​ទៀត​។ ដោយសារ​តែ​ហេតុនេះ ទើប​ពួក​គេ​សម្រេចចិត្ត​ទៅ​ធ្វើការ​រំលូត​។ តែ​នៅ​ពេល​នេះ គេ​មាន​សេវា​រៀប​ការ​ក្លែងក្លាយ ដែល​អាច​ឲ្យ​ពួក​គេ​មិន​ចាំបាច់​ធ្វើការ​រំលូត ហើយ​មិន​ខ្មាស់​ញាតិសណ្តាន​ថែម​ទៀត​ផង​។

សេវាកម្ម​នេះ​មិនសូវ​ជា​ត្រូវ​បាន​ស្ត្រី​នៅ​វៀតណាម​និយាយ​ប្រាប់​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នោះ​ទេ​។ តែ​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​យូរណាស់​មក​ហើយ​។ តម្លៃ​របស់​វា​ក៏​មិនធម្មតា​ដែរ ព្រោះ​គេ​ត្រូវ​ជួល​មនុស្ស​មក​ធ្វើ​ជា​កូន​ក​ម្លោះ ភ្ញៀវ​ក្លែងក្លាយ និង​រៀបចំ​ពិធី​ឲ្យ​មាន​ភាពសមរម្យ​។ អ្វី​ៗ​ទាំងអស់​សុទ្ធតែ​អាច​ធ្វើ​ឡើង​បាន​ដោយ​ប្រើប្រាស់​សេវាកម្ម​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា របរ​រៀបចំ​ពិធី​មង្គលការ​ក្លែងក្លាយ​នេះ អាច​រក​ម្តង​បាន​រាប់​លាន​ដុ​ង អាស្រ័យ​លើ​កញ្ចប់​ដែល​អតិថិជន​ចង់​ទិញ​។ មាន​អ្នកខ្លះ​សុខចិត្ត​ជះ​លុយ​ជា​ច្រើន ឲ្យ​តែ​បាន​មនុស្ស​មក​ធ្វើ​កូន​ក​ម្លោះ​រស់នៅ​ជាមួយ​គ្នា​ឲ្យ​យូរ ដើម្បី​បន្លំ​ភ្នែក​បងប្អូន​សាច់ញាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ