ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនភៀសខ្លួន​10​នាក់​ត្រូវ​ដំរី​ជាន់​ស្លា.ប់​

6 ឆ្នាំ មុន

ប្រទេស​បង់​ក្លា​ដែ​ស ៖ អ​.​ស​.​ប រាយការណ៍​កាលពី​ថ្ងៃ​ទី​៦ មីនា ថា ហ្វូង​ដំរី​ដែល​ដើរ​រក​អាហារ​បាន​សម្លាប់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​១០​នាក់​នៅ​បង់​ក្លា​ដែ​ស​ក្នុង​ឧប្បត្តិហេតុ ផ្សេង​ៗ​គ្នា ។ អ​.​ស​.​ប…

ប្រទេស​បង់​ក្លា​ដែ​ស ៖ អ​.​ស​.​ប រាយការណ៍​កាលពី​ថ្ងៃ​ទី​៦ មីនា ថា ហ្វូង​ដំរី​ដែល​ដើរ​រក​អាហារ​បាន​សម្លាប់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​១០​នាក់​នៅ​បង់​ក្លា​ដែ​ស​ក្នុង​ឧប្បត្តិហេតុ
ផ្សេង​ៗ​គ្នា ។ អ​.​ស​.​ប ក៏​ប្រកាស​ដែរ​ផែនការ​មួយ ដើម្បី​បង្កើត​សន្តិ​សហ​វិជ្ជមាន​មួយ​រវាង​ហ្វូងដំរី និង​បណ្តា​ជំរំ​ជនភៀសខ្លួន ។

ពួក​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ជា​៧០០.០០០​នាក់​បាន​រត់​ភៀសខ្លួន​ចេញពី​មី​យ៉ា​ន់​ម៉ា​ចាប់ពី​ខែសីហា ឆ្នាំ​២០១៧​មក​កាន់​បង់​ក្លា​ដែ​ស​ជិតខាង​ក្រោយ​យុទ្ធនាការ​សងសឹក​របស់​កង​យោធា​ដែល អ​.​ស​.​ប បរិហារ​ថា ជា​ការ​បោសសំអាត​ជនជាតិភាគតិច​មួយ ។ ការ​មក​ដល់​យ៉ាងច្រើន​បែប​នេះ​នៃ​ជនភៀសខ្លួន​នាំ​ឱ្យ​មានការ​បង្កើត​ជំរំ​ជា​ច្រើន​នៅ​តំបន់​ព្រំ​ដែន COX’S BAZAR ។ លក្ខខណ្ឌ​រស់នៅ​របស់​ពួក​ជនភៀសខ្លួន​នៅ​តែ​ជួប​ការ​លំបាក​​ខ្លាំង ទោះបី​មាន​ជំនួយ​អន្តរជាតិ​រួច​ស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ខាង​ជនភៀសខ្លួន HCR គូសបញ្ជាក់​ថា ការ​គំរាមកំហែង​របស់​ហ្វូង​ដំរី​ក្លាយជា​ប្រភព​នៃ​ការ​ព្រួយបារម្ភ​មួយ​ទៀត។

តំបន់​បច្ចុប្បន្ន​មាន​ជំរំ KUTUP ALOG ចាប់តាំងពី​យូរ​មក ហើយ​ជា​ជម្រក​សំខាន់​របស់​ហ្វូង​ដំរី​អាស៊ី​។ ហ្វូង​ដំរី​នេះ​ដែល​មាន​ប្រមាណ​ជា​៤០​ក្បាល​ក្នុង​តំបន់ តែង​ចុះឡើង​រវាង​បង់​ក្លា​ដែ​ស និង​មី​យ៉ា​ន់​ម៉ា​រក​ចំណី ។ រួច​ពេល​ពួក​វា​ឆ្លងកាត់​ជំរំ​ត្រូវ​ជួប​ជាមួយ​មនុស្ស ហើយ​វា​គ្រោះថ្នាក់​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ