ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាញ​ដែក​បំពង់​ទើប​សំពង​សន្លប់​ស្ដូក

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កម្មករ​សំណង់​ម្នាក់​រង​របួស​ក្បាល និង​ខ្នង សន្លប់​នៅ​នឹង​កន្លែង ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​ម៉ូតូ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​ជា​កម្មករ​សំណង់​ដូច​គ្នា តាំងពី​ល្ងាច​រហូត​ដល់​យប់ ទាស់​ពាក្យ​សម្តី​គ្នា​តិចតួច​ជាមួយ​មិត្តភក្តិ​រួមការ​ងារ ក៏​ទាញ​យក​ដែក​បំពង់​ទីប​វាយ​រង​របួស​តែ​ម្តង…

ខេត្ត​ប៉ៃលិន ៖ កម្មករ​សំណង់​ម្នាក់​រង​របួស​ក្បាល និង​ខ្នង សន្លប់​នៅ​នឹង​កន្លែង ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​ម៉ូតូ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​ជា​កម្មករ​សំណង់​ដូច​គ្នា តាំងពី​ល្ងាច​រហូត​ដល់​យប់ ទាស់​ពាក្យ​សម្តី​គ្នា​តិចតួច​ជាមួយ​មិត្តភក្តិ​រួមការ​ងារ ក៏​ទាញ​យក​ដែក​បំពង់​ទីប​វាយ​រង​របួស​តែ​ម្តង ។

ហេតុការណ៍​កម្មករ​សំណង់​វាយ​គ្នា​របួស​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨ រហូត​ដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៨ ទើប​ដឹង​ដល់​ក្រុម​គ្រួសារ​ដឹក​ទៅ​ពេទ្យ ស្ថិត​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​ពី​លោក រី ដា​រ៉ា អធិការរង​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ទិន រិ​ទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កម្មករ​សំណង់ រង​របួស​ក្បាល និង​ខ្នង​សន្លប់​នៅ​នឹង​កន្លែង​រស់នៅ​ភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។ ចំណែក​ជន​ដៃដល់​ជា​បងប្អូន​នឹង​គ្នា ទី​១.​ឈ្មោះ ផុ​ន វុ​ទ្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទី​២.​ឈ្មោះ ផុ​ន សឿ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទាំង​ពីរ​នាក់​ជា​កម្មករ​សំណង់​ស្នាក់​នៅ​ធ្វើការ​ជាមួយនឹង​ជន​រង​គ្រោះ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន​ផឹកស៊ី​ជួបជុំ​គ្នា​៣​ទៅ​៤​នាក់​នៅ​នឹង​កន្លែង​កើតហេតុ រហូត​ដល់​យប់​ជ្រៅ​បន្តិច ស្រាប់តែ​ស្រវឹង​រៀង​ៗ​ខ្លួន ហើយ​ជន​រង​គ្រោះ​តែងតែ​និយាយ​រករឿង​ជន​ដៃដល់​ជា​ប្អូន ដោយ​ប្រាប់​ថា ធ្វើការ​ជាមួយ​គ្នា​តែ​មិន​ខំប្រឹង​ប្រែង ដោយ​ចាំតែ​បើក​លុយ​ស្រួល​ៗ លុះ​ទ្រាំ​មិន​បាន​ក៏​ប្រតាយប្រតប់​គ្នា លុះ​ជន​ដៃដល់​ជា​បង​ឃើញ​ដូច្នេះ​ក៏​ចូល​មក​ជួយ​ប្អូន​របស់​ខ្លួន ដោយ​យក​ដំបង​វាយ​ជន​រង​គ្រោះ បណ្ដាល​ឱ្យ​ដួល​សន្លប់ នឹង​កន្លែង​តែ​ម្តង ។

ចំណែក​ស្ត្រី​ម្នាក់ ឈ្មោះ ព្រំ សុខុម ជា​ម្តាយ​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា កូនប្រុស​របស់​គាត់​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ភូមិ​ផ្សារ​ព្រំ ជា​យូរ​មក​ហើយ លុះដល់​ថ្ងៃ​កើតហេតុ ខណៈ​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​៣​ទៅ​៤​នាក់​នៅ​កន្លែងធ្វើការ​សំណង់ ស្រាប់តែ​ទាស់​ពាក្យ​សម្តី​គ្នា ដោយពេល​នោះ​ជន​ដៃដល់​បាន​ហៅ​កូន​គាត់​ទៅ​ហូប​បាយ តែ​ដោយសារ​មិន​ព្រម ក៏​ទាញ​យក​ដែក​បំពង់​ទីប​វាយ​ទៅ​លើ​កូនប្រុស​របស់​គាត់ បណ្ដាល​ឱ្យ​រង​របួស​ក្បាល និង​របួស​ខ្នង សន្លប់​នឹង​កន្លែង រហូត​ដល់​ម៉ោង​០៤​និង​៣០​ទាប​ភ្លឺ ទើប​ទូរស័ព្ទ​ទៅ​មីង​របស់​គេ​នៅ​ឯ​ផ្ទះ​ឱ្យ​ប្រាប់​ម្តាយ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ គាត់​បន្ត​ទៀត​ថា គាត់​ទាមទារ​ថ្លៃ​របួស​ស្នាម​ចំនួន​១,៥០០​ដុល្លារ ដើម្បី​យក​ទៅ​ព្យាបាល​កូន​របស់​គាត់ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​រក្សា​ទុក​នៅ​អធិការ​ស្រុក​សាលា​ក្រៅ រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ