ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​ពន្លះ​ត្រាក់ទ័រ​ធ្លាក់​ប្រឡាយ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ អ្នកបើកបរ​រថយន្តក្រុង​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន បណ្ដាល​ឱ្យ​ជ្រុល​ចង្កូត​ទៅ​បុក និង​កៀរ​ត្រាក់ទ័រ​១​គ្រឿង ក្នុង​ទិស​ដៅ​ស្របគ្នា ធ្វើ​ឱ្យ​ធ្លាក់​ក្នុង​ប្រឡាយ​អត់​ទឹក រង​របួស​អ្នកបើកបរ​ធ្ងន់ធ្ងរ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។…

ខេត្ត​ប៉ៃលិន ៖ អ្នកបើកបរ​រថយន្តក្រុង​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន បណ្ដាល​ឱ្យ​ជ្រុល​ចង្កូត​ទៅ​បុក និង​កៀរ​ត្រាក់ទ័រ​១​គ្រឿង ក្នុង​ទិស​ដៅ​ស្របគ្នា ធ្វើ​ឱ្យ​ធ្លាក់​ក្នុង​ប្រឡាយ​អត់​ទឹក រង​របួស​អ្នកបើកបរ​ធ្ងន់ធ្ងរ ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ចំណែក​អ្នកបើកបរ​រថយន្តក្រុង បន្ទាប់​ពី​បង្កហេតុ បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤​និង​២០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៩ ត្រង់​ចំណុច​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក រី ដា​រ៉ា អធិការរង​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ម៉​ង សុធា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រង​របួសធ្ងន់ បាក់ដៃ​ឆ្វេង រស់នៅ​ភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ដោយ​បើកបរ​ត្រាក់ទ័រ​ម៉ាក​ហ្វ​ត ពណ៌​ខៀវ ដាច់​កង់​ឆ្វេង​ផ្នែក​ខាងក្រោយ ។ ចំណែក​អ្នកបើកបរ​រថយន្តក្រុង និង​ព្រូ​ម្នាក់​ទៀត ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ បាន​រត់គេច​ខ្លួន​ក្រោយ​ពេល​កើតហេតុ ដោយ​បើកបរ​រថយន្ត ពណ៌​លឿង ពាក់​ផ្លា​ក​លេខ សៀមរាប ៣A-២៤០៥ រង​ការ​ខូចខាត​ស្រាល ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើ​ហេតុ គេ​ឃើញ​ត្រាក់ទ័រ​១​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ក្បែរ​កន្លែង​កើតហេតុ ស្រាប់តែ​មាន​រថយន្តក្រុង​១​គ្រឿង​ទៀត បាន​បើកបរ​ក្នុង​ល្បឿន​លឿន ដោយ​ប្រហែលជា​អ្នកបើកបរ​ងងុយដេក ឬ​រវល់​ក្រឡេក​មើលទៅ​កន្លែង​ណា​ផ្សេង មិន​ប្រុង​ប្រយ័ត្ន​ក៏​បណ្ដាល​ឱ្យ​ជ្រុល​ចង្កូត​ទៅ​បុក និង​កៀរ​ត្រាក់ទ័រ​ទម្លាក់​ក្នុង​ប្រឡាយ​អត់​ទឹក​រង​របួសធ្ងន់​តែ​ម្តង ។ ក្រោយ​ពេល​កើតហេតុ ខាង​ភាគី​រថយន្តក្រុង ដែល​មាន​គ្នា​២​នាក់ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ឬ​ឯ​ជន​រង​គ្រោះ ត្រូវ​បាន​ខាង​នគរបាល​ហៅ​រថយន្ត​ឱ្យ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប​ង្អេ​ក​ខេត្ត ។

បច្ចុប្បន្ន វត្ថុ​តាង​ត្រូវ​បាន​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រង់ចាំ​ភាគី​ទាំង​សងខាង​ចូល​មក​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ