ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​ជា​ច្រើន​ត្រលប់​ពន្លះ​បង្គោល​ភ្លើង​កៀប​ជាប់

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្ដ​ម៉ាក​តូ​យូ​តា​តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ មួយ​គ្រឿង​បើកបរ​ល្បឿន​លឿន​បាត់​ម្ចាស់​ការ និង​ងងុយដេក​បាន​ក្រឡាប់​ជា​ច្រើន​ត្រលប់​ដោយ​ខ្លួនឯង​បង្ក​ឱ្យ​បុក​បង្គោល​ភ្លើង​មួយ​ដើម​បាក់​គៀប​មុ​នុស្ស​ជាប់​ក្នុង​នោះ និង​រង​របួសធ្ងន់​ស្រាល​ពីរ​នាក់ ។ ហេតុ​កាណ៍​រថយន្ត​ក្រឡាប់​បុក​បង្គោល​ភ្លើង​នោះ បាន​កើតឡើង​នៅ​វេលា​ទៀប​ភ្លឺ​ម៉ោង​០៤​និង​១៥​នាទី​ព្រឹក…

ខេត្តរតនគិរី ៖ រថយន្ដ​ម៉ាក​តូ​យូ​តា​តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ មួយ​គ្រឿង​បើកបរ​ល្បឿន​លឿន​បាត់​ម្ចាស់​ការ និង​ងងុយដេក​បាន​ក្រឡាប់​ជា​ច្រើន​ត្រលប់​ដោយ​ខ្លួនឯង​បង្ក​ឱ្យ​បុក​បង្គោល​ភ្លើង​មួយ​ដើម​បាក់​គៀប​មុ​នុស្ស​ជាប់​ក្នុង​នោះ និង​រង​របួសធ្ងន់​ស្រាល​ពីរ​នាក់ ។

ហេតុ​កាណ៍​រថយន្ត​ក្រឡាប់​បុក​បង្គោល​ភ្លើង​នោះ បាន​កើតឡើង​នៅ​វេលា​ទៀប​ភ្លឺ​ម៉ោង​០៤​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨ លើក​ណាត់​ផ្លូវជាតិ​លេខ​៧៨ ស្ថិត​ក្នុងភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី មាន​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

មន្ត្រី​នគ​បាល​ចរាចរណ៍​ផ្លូវគោក​បានឱ្យ​ដឹង​ថា រថយន្ត​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​ស្ទើរ​ទាំងស្រុង និង​បង្ក​ឱ្យ​មាន​មនុស្ស​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់​ហើយ​បុក​បង្គោល​ភើ​ង​គៀប​ជាប់​បាក់​ចំនួន​១​ដើម​ទៀត​ផង ។ ប្រភព​បន្ត​ថា រថយន្ត​ក្រឡាប់​បុក​ផ្ទប់​បង្គោល​ភ្លើង​នោះ​ម៉ាក TACOMA (​តូ​យូ​តា​តា​កូ​ម៉ា​) ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២L-៤២៥៣ ។

ហើយ​បើកបរ​ដោយ​ឈ្មោះ ណាំ នី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ដឹក​ត្រី រស់នៅ​ភូមិ​ថ្មី​សង្កាត​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី (​រង​របួសស្រាល​) ។ អ្នក​រួម​ដំណើរ​ឈ្មោះ ឆាន សា​រឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ជា​ព្រូ​រថយន្ដ រស់នៅ​ភូមិ​ឃុំ​ខាងលើ​ជាមួយ​អ្នកបើកបរ (​រង​របួស​បាក់​.​កជើង​ខាងស្តាំ និង​រលាត់​មុខ​) ។

សមត្ថកិច្ច​ចរាចរណ៍​និយាយ​ថា មូលហេតុ​បើកបរ​មាន​ល្បឿន​លឿន​ហួសកំណត់​បាត់បង់​ម្ចាស់​ការ ជាន់​អូស​ទាញ​ទើប​ក្រឡាប់​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​តែ​ម្តង ។ ក្រោយ​ពី​កើតហេតុ ជំនាញ​បាន​វាស់វែង​ត្រួតពិនិត្យ​កន្លែង​កើតហេតុ រួច​ជំនាញ​បាន​ស្ទូច​រថយន្ត​រងគ្រោះថ្នាក់​នោះ មក​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​រ​ដ្ឋា​ន​នគ​បាល​ខេត្តរតនគិរី ដើម្បី​ធ្វើ​កំណត់ហេតុ​រង​ចាំ​ដោះស្រាយ​តាម​នីតិវិធី​ពេល​ក្រោយ ។ អ្នក​រង​របួស​ទាំង​ពី​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ