ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់ប៉ុស្តិ៍ចាំចាប់តែម្តង​លើក​នេះ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នៅ​ត្រង់​ផ្លូវជាតិ​លេខ​១០​ចាស់ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដែល​ជា​កន្លែង​ធ្លាប់តែ​ត្រូវ​បាន​អ្នកស្រុក​លួច​យក​សំរាម​ទៅ​បោះចោល​យ៉ាង​អនាធិបតេយ្យ​នោះ ពេល​នេះ ​ត្រូវ​បាន​អាជ្ញា​ធរ​ភូមិ ​រៀបចំ​សាងសង់​ប៉ុស្តិ៍​ប្រជា​ការពារ​ភូមិ…

ខេត្ត​ប៉ៃលិន ៖ នៅ​ត្រង់​ផ្លូវជាតិ​លេខ​១០​ចាស់ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដែល​ជា​កន្លែង​ធ្លាប់តែ​ត្រូវ​បាន​អ្នកស្រុក​លួច​យក​សំរាម​ទៅ​បោះចោល​យ៉ាង​អនាធិបតេយ្យ​នោះ ពេល​នេះ ​ត្រូវ​បាន​អាជ្ញា​ធរ​ភូមិ ​រៀបចំ​សាងសង់​ប៉ុស្តិ៍​ប្រជា​ការពារ​ភូមិ ​ដើម្បី​ដាក់​កម្លាំង​ឱ្យ​ចាំ​ចាប់​អ្នក​យក​សំរាម​ទៅ​បោះចោល​ ផាកពិន័យ​តែ​ម្តង ។ បើ​តាម​លោក មាស សាវ៉ា​ត មេ​ភូមិ​ផ្សារ​ព្រំ​បានឱ្យ​ដឹង​ថា នៅ​ត្រង់​ចំណុច​ដែល​គេ​បោះចោល​សំរាម​យ៉ាង​អ​នា​ធិ​បេ​តយ្យ​ជា​យូរ​មកហើយ​នោះ​គឺ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវលំ​មួយ​ស្ថិតក្នុងភូមិ​ផ្សារ​ព្រំ ដែល​ជា​កន្លែង​លំបាក​ក្នុង​ការធ្វើ​ដំណើរ​ចេញចូល​ទៅ​មក ព្រោះតែ​គំនរសំរាម​ជា​ច្រើន​ដូច​ជា កាក​សំណល់​បន្លែ ស្រកាត្រី សំបក​កំប៉ុង សំបក​ដប ដែល​បង្ក​ក្លិនស្អុយអសោចិ៍​ដល់​អ្នក​រស់នៅ​ក្បែរ​នោះ ហើយ​ខាង​លោក​បាន​រៃ​អង្គាស​ថវិកា​យក​ទៅ​សាងសង់​រោង​ប្រជា​ការពារ​ភូមិ​ចាំ​យាម​ដើម្បី​ទប់ស្កាត់​ការ​បោះចោល​សំរាម​បែប​អនាធិបតេយ្យ​បន្ត​ទៀត ។ លោក​ថា បន្ទាប់​ពី​សាងសង់​ជិត​រួចរាល់ មិនសូវ​មាន​អ្នក​ហ៊ាន​លួច​យក​សំរាម​ទៅ​បោះចោល​ផ្តេសផ្តាស​នោះ​ទេ តែ​កាលពី​ពេល​ប៉ុន្មាន​ថ្ងៃមុន​មាន​អ្នកស្រុក​២​នាក់​បាន​នាំ​គ្នា​លួច​យក​សំរាម​ទៅ​បោះចោល​ក្បែរ​ប៉ុស្តិ៍​របស់​លោក​នា​ពេល​យប់​ដែរ រួច​ក៏​ចាត់​កម្លាំង​ឱ្យដេញ​ស្ទាក់​ចាប់ ប៉ុន្តែ​ដោយសារ​ពេល​យប់​ងងឹត​លំបាក​មើល ក៏​បណ្តាល​ឱ្យ​ជន​ទាំង​ពីរ​នាក់​នោះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ភាគច្រើន​ប្រជាពលរដ្ឋ​ដែល​យក​សំរាមទៅ​បោះចោល​នៅ​ត្រង់​ចំណុច​ខាងលើ​នោះ គឺ​ចេញពី​ចំណុច​សំបុក​ចាប ក្នុងភូមិ​ផ្សារ​ព្រំ​ដដែល បើ​ទោះបីជា​ខាង​អាជ្ញាធរ​ភូមិ​ខិតខំ​ណែនាំ​យ៉ាងណា ក៏​គេ​មិន​ស្តាប់​តាម​ដែរ ។ លោក​មេ​ភូមិ​បញ្ជាក់​ថា ការ​សង់​ប៉ុស្តិ៍​ប្រជា​ការពារ​ភូមិ​នេះ ដើម្បី​ដាក់​កម្លាំង​ឱ្យ​ដេកចាំ​យាម​ទប់ស្កាត់​កុំឱ្យ​ជនខិលខូច​បន្ត​យក​កាក​សំណល់​ទៅ​បោះចោល​អ​នា​ធិ​បេ​យ្យ​បន្ត​នៅ​ក្បែរចិញ្ចឹម​ផ្លូវ ហើយ​ការ​សង់​ប៉ុស្តិ៍​នេះ​ក៏​អាច​ជា​កន្លែង​ងាយស្រួល​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ ដែល​មាន​បញ្ហា ហើយ​ទៅ​រក​លោក​ជួយ​អន្តរា​គមន៍ផង​ដែរ ៕

អត្ថបទសរសេរ ដោយ