ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសហេតុ! នរណាទៅដុតស្ពាន​ចោល​បែប​នេះ?

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ភ្លើង​មិនដឹង​មកពីណា​ទេ ​បាន​លេប​ត្របាក់​ស្ពានឈើ​ឆ្លងកាត់​ផ្លូវលំ​មួយ​កន្លែងអស់ទាំង​ស្រុង នៅ​ស្រុក​កូន​មុំ ។ ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៣ ឈាន​ចូល​ថ្ងៃ​ទី​៤ មីនា…

ខេត្តរតនគិរី ៖ ភ្លើង​មិនដឹង​មកពីណា​ទេ ​បាន​លេប​ត្របាក់​ស្ពានឈើ​ឆ្លងកាត់​ផ្លូវលំ​មួយ​កន្លែងអស់ទាំង​ស្រុង នៅ​ស្រុក​កូន​មុំ ។ ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៣ ឈាន​ចូល​ថ្ងៃ​ទី​៤ មីនា នៅ​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ត្រង់​ចំណុច​​ក្បែរ​ភ្នំ​ទ​ទីង ។ ស្ពាន​ដែល​ត្រូវ​ភ្លើង​ឆេះ​អស់នោះ​មាន​ប្រវែង​​៩​ម៉ែត្រ​​ ទទឹង​៤​ម៉ែត្រ ​​ធ្វើ​អំពី​ឈើ​​ តែ​មិន​មាន​បង្កាន់ដៃ​ទេ ។

តាម​ប្រភព​បានឱ្យ​ដឹង​ថា​ ដោយសារ​ស្ពាន​នោះ​ត្រូវ​ភ្លើង​ឆេះ​នៅ​ពេល​យប់​រំលង​អធ្រាត្រ​ ដែល​ក្រុម​​ពន្លត់​អគ្គិភ័យ​​ មិន​អាច​ទទួល​បាន​ដំណឹង​ ទើបត្រូវ​ភ្លើង​ឆេះ​ស្ពាន​នោះ​អស់ទាំង​ស្រុង ក្លាយ​ជាផេះ​ធ្យូង​អស់ទៅ​ហើយ​ ។ ប្រភព​បានឱ្យ​ដឹង​បន្ត​ថា ស្ពាន​ដែល​ភ្លើង​ឆេះ​​នោះ​ជា​ស្ពាន​ឆ្លងកាត់​កំណាត់​ផ្លូវ​ដែល​បែក​ចេញ​ពី​ផ្លូវជាតិ​លេខ​៧៨​​ មាន​ចំងាយ​ប្រហែល​១៥​គីឡូម៉ែត្រ ។ ហេតុនេះ​ហើយ ​ទើប​រថយន្ត​សំរាប់​ពន្លត់​​អគ្គិភ័យ​ចេញ​ប្រតិបត្តិការ​មិន​ទាន់ ហើយ​ក៏​ទទួល​​ព័ត៌មាន​បាន​ នៅ​ម៉ោង​៥​ព្រឹក​ពេល​កំពុង​ក្លាយ​ជាផេះ​ទៅ​ហើយ​ ។
មិន​​ទាន់​មានការ​សន្និដ្ឋាន​បែប​ណាមួយ​ជា​​ផ្លូវ​​ការ​ទេ​ជុំវិញ​ភ្លើង​​ឆេះ​ស្ពាន​នេះ ។ ប៉ុន្តែ​មាន​ពាក្យ​​លេច​ឮ​ថា ​ខ្លះ​សង្ស័យ​ឈ្មួញ​ឈើដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​នៅតំបន់​នោះ​ដុតចោល​ ដើម្បីរារាំង​ដំណើរ​សមត្ថកិច្ចកុំឱ្យ​ពូកែ​ទៅពិនិត្យ​ឈើ​ដែលកំពុង​កាប់ ​។

តាម​ការ​ពិនិត្យ​ទៀត​ ក្នុងយប់ដែល​ស្ពាន​ត្រូវ​ឆេះ​ពុំ​មាន​ភ្លើង​ឆេះ​ព្រៃ​ណា​នៅក្បែរ​ទេ គ្មាន​ឆេះ​ដោយ​ឆ្លង​រាលដាល​ពីទីណាទេ​​ គឺដុត​ចោល​ដោយ​ចេតនា​ណា​មួយ​ ។អ្នក​ខ្លះ​ថា​ មិន​អីទេ​ចង់ដុត​១០​ក៏​បាន​ដែរ​ ព្រោះ​​តំបន់​នោះ​ជា​សម្បុក​ឈើ​ ចង់​សង់​ស្ពានវិញ​​ពេល​​​ណា​ក៏​បាន​ដែរ​ ខ្លាច​តែ​រដ្ឋ​អំណាច​ខ្ជិល​ ៕​ ​

អត្ថបទសរសេរ ដោយ