ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកឆាកប្រយុទ្ធគ្នាមួយប្រាវផ្អើលអស់តួល្ខោន

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុមក្មេងទំនើងចំនួន២ក្រុម មានគ្នាប្រមាណជិត១០នាក់ ដែលប្រដាប់ដោយដំបង និងដែកមុខស្រួចគ្រប់ដៃ បានធ្វើការប្រយុទ្ធគ្នាយ៉ាងសាហាវដូចក្នុងរឿងកុនចិន និងបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាប់រយនាក់ ដែលកំពុងមើលល្ខោនបាសាក់ និងរាំធុងបាសនៅក្នុងកម្មវិធីបុណ្យវត្ត…

ខេត្តព្រៃវែង ៖ ក្រុមក្មេងទំនើងចំនួន២ក្រុម មានគ្នាប្រមាណជិត១០នាក់ ដែលប្រដាប់ដោយដំបង និងដែកមុខស្រួចគ្រប់ដៃ បានធ្វើការប្រយុទ្ធគ្នាយ៉ាងសាហាវដូចក្នុងរឿងកុនចិន និងបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាប់រយនាក់ ដែលកំពុងមើលល្ខោនបាសាក់ និងរាំធុងបាសនៅក្នុងកម្មវិធីបុណ្យវត្ត ។

សកម្មភាពវាយកាប់ចាក់គ្នានេះ បានកើតឡើងកាលពីវេលាម៉ោង០៩យប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅក្នុងបរិវេណវត្តស្វាយសង្គម ដែលស្ថិតក្នុងភូមិព្រៃឃ្នង ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ ក្រុមក្មេងទាំងនោះ មួយក្រុមគឺជាបងធំប្រចាំភូមិព្រៃសម្លាញ់ និងមួយក្រុមទៀតគឺជាបងធំប្រចាំភូមិកណ្តាល ឯការប្រយុទ្ធគ្នានេះគឺដើម្បីបង្ហាញថា ក្រុមរបស់ខ្លួនគឺជាជើងខ្លាំង ។

តាមការឲ្យដឹងពីលោកវរសេនីយទោ អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ នៅយថ្ងៃកើតហេតុនោះ វត្តស្វាយសង្គមបានធ្វើបុណ្យឆ្លងសាលាឆាន់ ដោយមានលេងល្ខោន និងចាក់ធុងបាសរាំលេងកម្សាន្តនៅពេលយប់ផងដែរ ។ ចំណែកក្រុមក្មេងទំនើងទាំង២ក្រុមនេះ ក៏បាននាំគ្នាចូលទៅរាំលេងដែរ ប៉ុន្តែមិនដឹងថាមានរឿងអ្វីស្រាប់តែទាំង២ក្រុម បបួលគ្នាចេញមកវាយកាប់ចាក់គ្នានៅក្រៅវង់រាំ ធ្វើឲ្យមានការផ្អើលឆោឡោឡើងពេញវត្ត ហើយភ្លាមៗនោះ កម្លាំងសមត្ថកិច្ចដែលនៅការពារក្នុងកម្មវិធីនោះ ក៏បានចេញអន្តរាគមន៍បង្ក្រាមភ្លាមៗ និងចាប់ឃាត់ខ្លួនបានម្នាក់ឈ្មោះ គា ដំណឹង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិកណ្ដាល ឃុំសំរោង ។ ហើយការប្រយុទ្ធគ្នាមួយប្រាវនោះ ក៏បានធ្វើឲ្យក្មេងទំនើង២នាក់ បានរងរបួសធ្ងន់ និងស្រាលផងដែរ ទី១.ឈ្មោះ យ៉ា រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ ដាច់រយាស់ឆ្អឹងជំនីខាងឆ្វេង របួសស្រាល និងទី២.ឈ្មោះ ហ៊ុយ ស៊ាងហៃ ភេទប្រុស អាយុ២៣ឆ្នាំ ត្រូវគេចាក់នឹងដែកចុងស្រួចមុតត្រូវពោះចំនួន២កន្លែងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញទាំងយប់ ។

បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងសួរចំលើយឈ្មោះ គា ដំណឹង ដើម្បីស្វែងរកបក្សពួក និងជនដៃដល់ដែលចាក់ទៅលើជនរងគ្រោះ ប៉ុន្តែជុំវិញរឿងរ៉ាវវាយកាប់ចាក់គ្នានេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានថា ក្រុមខាងណាជាអ្នកខុសនោះទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ