ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើក​ទី​១​ហើយ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​វាយប្រហារ​ផ្ទះ​ប្រជាពលរដ្ឋ​៨​ខ្នង

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ​បុក​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៨​ខ្នង​ក្នុង​នោះ​ធ្ងន់ធ្ងរ​ចំនួន​៣​ខ្នង តែ​មិន​មាន​មនុស្ស ឬ​សត្វ​ទទួល​រងគ្រោះថ្នាក់​នោះ​ទេ​ហើយ​ក្រោយមក​គេ​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​ខាង​កាកបាទក្រហម​សាខា​ខេត្ត​ប៉ៃលិន​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ដើម្បី​យក​ដំណោយ​ទៅ​ចែក​ជូន​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​គ្រា​ផង​ដែរ ។ ហេតុការណ៍​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​វាយប្រហារ​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៥ ខែមីនា…

ខេត្ត​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ​បុក​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៨​ខ្នង​ក្នុង​នោះ​ធ្ងន់ធ្ងរ​ចំនួន​៣​ខ្នង តែ​មិន​មាន​មនុស្ស ឬ​សត្វ​ទទួល​រងគ្រោះថ្នាក់​នោះ​ទេ​ហើយ​ក្រោយមក​គេ​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​ខាង​កាកបាទក្រហម​សាខា​ខេត្ត​ប៉ៃលិន​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ដើម្បី​យក​ដំណោយ​ទៅ​ចែក​ជូន​ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​គ្រា​ផង​ដែរ ។ ហេតុការណ៍​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​វាយប្រហារ​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក ឡុ​ង បៀរ ចៅសង្កាត់​រង​ទី​១​ប​រយ៉ា​ខា​បានឱ្យ​ដឹង​ថា នៅ​រសៀល​មុន​ពេល​កើតហេតុ​គេ​សង្កេត​ឃើញ​មេឃ​មាន​ពណ៌​ខ្មៅ​អួរ​អាប់​លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​មាន​លាយឡំ​ជាមួយនឹង​ភ្លៀង​១​មេ​ធំ​ហើយ​ក៏​បុក​ប៉ើង​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​ទាំង​សង់​ទាម​ជាប់​ផ្ទាល់​ដី និង​ផ្ទះ​មាន​សរសរ​ក៏​ប៉ើង​ដំបូល​ដូច​គ្នា ។ មិន​ត្រឹមតែ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​សាលា​បឋម​សិក្ខា អេ​.​ជី​.​អេស ក៏​ប៉ើង​ដំបូល​ក្បឿង​ផង​ដែរ ។

លោក​បញ្ជាក់​ទៀត​ថា នៅ​ឆ្នាំ​២០១៨​នេះ​ទើបតែ​ជា​លើក​ទី​១​ហើយ​ដែល​មាន​ករណី​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់ ព្រោះ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​អាកាសធាតុ​ហាក់ដូចជា​ប្រែប្រួល​ដោយ​ក្តៅ​ខ្លាំង​ជាង​សព្វមួយដង​លុះ​ពេល​មាន​ភ្លៀង​ក៏​បង្ក​ទៅ​ជា​ខ្យល់​កន្ត្រាក់​បោកបក់​ខ្លាំង​ដូច​គ្នា​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ