ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​រួមដំណេក​កូនកំលោះ​ត្រូវ​គ្រាប់​ស្លា.ប់​

6 ឆ្នាំ មុន

«AFP» ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ជា​អកុសល​មួយ​ដែល​កូនកំលោះ​ម្នាក់​ត្រូវ​គ្រាប់​រហូត​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពី​ភ្ញៀវ​ដែល​ចូលរួម​ពិធី​រៀប​អាពាហ៍ពិពាហ៍​បាន​បាញ់កាំភ្លើង​ជា​កិច្ច​សា្វ​គម​ន៍​នៅ​ក្រុង​ញូ​វ​ដេ​លី ប្រទេស​ឥណ្ឌា ។ លោក Nupur Prasad អធិការរង​ប៉ូលិស​នៅ​ក្រុង​ញូ​វ​ដេ​លី…

«AFP» ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ជា​អកុសល​មួយ​ដែល​កូនកំលោះ​ម្នាក់​ត្រូវ​គ្រាប់​រហូត​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពី​ភ្ញៀវ​ដែល​ចូលរួម​ពិធី​រៀប​អាពាហ៍ពិពាហ៍​បាន​បាញ់កាំភ្លើង​ជា​កិច្ច​សា្វ​គម​ន៍​នៅ​ក្រុង​ញូ​វ​ដេ​លី ប្រទេស​ឥណ្ឌា ។

លោក Nupur Prasad អធិការរង​ប៉ូលិស​នៅ​ក្រុង​ញូ​វ​ដេ​លី ថ្លែង​ថា​លោក​Dipak Kumar អាយុ​២១​ឆ្នាំ ជា​កូនកំលោះ​រង​គ្រោះ​ដោយគ្រាប់កាំភ្លើង បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៨ ខណៈ​ពេល​ភ្ញៀវ​កំពុង​រាំ​សប្បាយ​នៅ​ក្នុង​ពិធី​មានការ​ភ្ញាក់ផ្អើល ។ ប៉ូលិស​បញ្ជាក់​ថា «​កូនកំលោះ​បាន​ដួល និង​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ ក្រោយមក​គ្រូពេទ្យ​បាន​ប្រកាស​ថា​គេ​បាន​ស្លាប់​ក្នុង​ពេល​យប់​ជ្រៅ​» ។

ចំណែក​ក្រុម​គ្រួសារ​របស់​កូនកំលោះ​បានដឹង​អ្នក​ដែល​បាញ់​ហើយ ខណៈ​ពេល​ភ្ញៀវ​ចូលរួម ម្នាក់​បញ្ជាក់​ថា មាន​មនុស្ស​២​នាក់​កាន់​កាំភ្លើង​បាញ់​ជា​កិច្ច​ស្វាគមន៍​តាម​ទំនៀម​ទម្លាប់​របស់​ខាង​កូនកំលោះ ។ បច្ចុប្បន្ន​ប៉ូលិស​កំពុង​ស៊ើប​អង្កេត​បន្ត ។

កាលពីមុន​នេះ​សោកនាដកម្ម​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ​កន្លង​មក មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នៅ​រដ្ឋ​ប៉ាន់​ចាប ដោយ​អ្នក​កំដរ​កូនកំលោះ​ម្នាក់​បាន​បាញ់​ស្វាគមន៍​ហើយ​គ្រាប់​ក៏​ទៅ​ចំ​ថ្ងាស​របស់​នាង​សាកស៊ី អា​រ៉ូ​រ៉ា អាយុ​២២​ឆ្នាំ ជា​អ្នក​ជិតខាង​ស្លាប់​បាត់បង់​ជីវិត ។

លុះដល់​ថ្ងៃ​ទី​១៨ កុម្ភៈ​២០១៨ កូនកំលោះ​អាយុ​២៨​ឆ្នាំ​ម្នាក់​គឺ​លោក អា​មី​ត រ៉ា​ស​តូ​ឃី ក៏​ត្រូវ​គ្រាប់​នៅ​ក្នុង​ពិធី​ស្វាគមន៍​នេះ​បណ្ដាល​ឲ្យ​ស្លាប់​ដែរ​នៅ​រដ្ឋ​ឧត្តរ​ប្រា​ដែ​ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ