ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរសង់រោង​ដាក់​កម្លាំង​ទប់ស្កាត់​សំរាម​ដែល​ចោល​អនាធិបតេយ្យ

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​នៅ​ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​១០​ចាស់ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​ដែល​ជា​កន្លែង​ធ្លាប់តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​លួច​យក​សំរាម​ទៅ​បោះចោល យ៉ាង​អនាធិបតេយ្យ​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​រៀបចំ​សាងសង់​ប៉ុស្តិ៍​ចាំ​យាម​របស់​ប្រជា​ការពារ​ភូមិ ដើម្បី​ដាក់​កម្លាំង​ឱ្យ​ចាំ​ទប់ស្កាត់ កុំឱ្យ​បន្ត​យក​សំរាម​ទៅ​បោះចោល​បន្ត​ទៀត ។…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​នៅ​ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​១០​ចាស់ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​ដែល​ជា​កន្លែង​ធ្លាប់តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​លួច​យក​សំរាម​ទៅ​បោះចោល យ៉ាង​អនាធិបតេយ្យ​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​រៀបចំ​សាងសង់​ប៉ុស្តិ៍​ចាំ​យាម​របស់​ប្រជា​ការពារ​ភូមិ ដើម្បី​ដាក់​កម្លាំង​ឱ្យ​ចាំ​ទប់ស្កាត់ កុំឱ្យ​បន្ត​យក​សំរាម​ទៅ​បោះចោល​បន្ត​ទៀត ។

ព័ត៌មាន​ពី​លោក មាស សាវ៉ា​ត មេ​ភូមិ​ផ្សារ​ព្រំ​បានឱ្យ​ដឹង​ថា ត្រង់​កន្លែង​បោះចោល​សំរាម អនាធិបតេយ្យ​ជា​យូរ​មក​ហើយ នៅ​ក្បែរ​ចិញ្ចើម​ផ្លូវលំ​មួយ នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ដែល​ជា​កន្លែង​ប្រជាពលរដ្ឋ​លំបាក​ធ្វើ​ដំណើរ​បើកបរ​ម៉ូតូ​ចេញចូល​ទៅ​មក ព្រោះ​មាន​គេ​យក​សំរាម​ជា​ច្រើន​ដូច​ជា កាក​សំណល់​បន្លែ​ផ្ទះបាយ ស្រកាត្រី សំបក​កំប៉ុង សំបក​ដប ដែល​បង្ក​ក្លិនស្អុយ​អា​សោច​ដល់​អ្នក​រស់នៅ​ក្បែរ​នោះ ខាង​លោក​បាន​រៃ​អង្គាស​ថវិកា​យក​ទៅ​សាងសង់​រោង​ប៉ុស្តិ៍​ប្រជា​ការពារ​ភូមិ​ហើយ ។

លោក​បន្ត​ទៀត​ថា បន្ទាប់​ពី​ចាប់ផ្តើម​សង់​ជិត​រួចរាល់​មិនសូវ​មាន​អ្នក​ហ៊ាន​លួច​យក​សំរាម​ទៅ​បោះចោល​ផ្តេសផ្តាស​នោះ​ទេ ដោយ​កាលពី​ពេល​ថ្មី​ៗ​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន​២​នាក់ បាន​នាំ​គ្នា​លួច​យក​សំរាម​ទៅ​បោះចោល​ក្បែរ​ប៉ុស្តិ៍​របស់​លោក នា​ពេល​យប់​ដែរ រួច​ក៏​ចាត់​កម្លាំង​ឱ្យ​ដេញ​ស្ទាក់​ចាប់ ប៉ុន្តែ​ដោយសារ​ពេល​យប់ លំបាក​ក្នុង​ការ​មើល​ក៏​បណ្តាល​ឱ្យ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។ ភាគច្រើន​ប្រជាពលរដ្ឋ​ដែល​យក​សំរាម​ទៅ​បោះចោល​នៅ​ត្រង់​ចំណុច​ខាងលើ គឺ​ចេញពី​ចំណុច​សំបុកចាប ក្នុងភូមិ​ផ្សារ​ព្រំ​ដដែល បើ​ទោះបីជា​ខាង​អាជ្ញាធរ​ភូមិ​ខិតខំ​ប្រឹងប្រែង​ណែនាំ​យ៉ាងណា ក៏​គេ​មិន​ស្តាប់​តាម​នោះ​ដែរ ។

លោក​មេ​ភូមិ​បញ្ជាក់​ថា ការ​សង់​ប៉ុស្តិ៍​ប្រជា​ការពារ​ភូមិ​នេះ ដើម្បី​ដាក់​កម្លាំង​ឱ្យ​ដេកចាំ​យាម​ទប់ស្កាត់ កុំឱ្យ​ជនខិលខូច​បន្ត​យក​កាក​សំណល់​ទៅ​បោះចោល អ​នា​ធិ​តេ​យ្យ​បន្ត​នៅ​ក្បែរផ្លូវ ហើយ​ការ​សង់​ប៉ុស្តិ៍​នេះ ក៏​អាច​ជា​កន្លែង​ងាយស្រួល​ក្នុង​ការ​ជួយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដែល​មាន​បញ្ហា​តិចតួច ជាបឋម​មុន​នឹង​ឈាន​ទៅ​ដល់​ផ្ទះ​របស់​លោក​មេ​ភូមិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ