ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ថា​ប្រព្រឹត្ត​បែប​ហ្នឹង​មិន​រួចខ្លួន​ទេ នៅ​តែ​ធ្វើ !

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី ៣ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​ឈ្មោះ…

ខេត្តរតនគិរី ៖ កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន ។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី ៣ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​ឈ្មោះ ថោ​ង គឹ​ម​ឈុ​ន ស្ថិត​ក្នុងភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ។

ជន​ស​ង្ស័​ទាំង​៣​នាក់​ទី​១-​ឈ្មោះ យូ​ក សា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​, ទី​២-​ឈ្មោះ កូប រូ​សាត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ និង​ទី​៣-​ឈ្មោះ ទី​ន រូ​សេត អាយុ​៣៤​ឆ្នាំ ទាំង​៣​នាក់​ជា​ជនជាតិ​អ៊ី​ស្លា​ម រស់​នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បា​សៀ​ក ក្រុង​បាន​លុង​ជាមួយ​គ្នា ហើយ​សមត្ថកិច្ច​ដកហូត​ម៉ូតូ​សេ​១២៥ ព​ណ៍​ខ្មៅ មួយ​គ្រឿង ម៉ូតូ​ស៊ី​រូស ព​ណ៍​ខ្មៅ មួយ​គ្រឿង ទូរស័ព្ទ​សាំ​សុង​មួយ​គ្រឿង អិន​ចុច​ពិល​០២​គ្រឿង កាបូប​លុយ​០២ លុយ​ខ្មែរ​ចំនួន​១៣៨៥០០​រៀល និង​ឧបករណ៍​សំរាប់​សេព​គ្រឿងញៀន​មួយ​ចំនួន ។ ជនសង្ស័យ​ទាំង​០៣​នាក់​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ក្រុង​បាន​លុង​ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជូ​ទៅ​សាលាដំបូង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ