ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ ទៅ​ឆក់​ត្រីបែរជា​ភ្លាត់​ឆក់​ត្រូវ​ខ្លួនឯង

6 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ចុះ​ឆក់​ត្រី ស្រាប់តែ​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​ភ្លាម​ៗ មួយ​រំពេច​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​សុក្រ ទី​០២ ខែមីនា ឆ្នាំ​២០១៨…

ខេត្ត​រតនគីរី ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ចុះ​ឆក់​ត្រី ស្រាប់តែ​ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់​ភ្លាម​ៗ មួយ​រំពេច​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​សុក្រ ទី​០២ ខែមីនា ឆ្នាំ​២០១៨ ដែល​ស្ថិត​នៅ ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី ។

ជន​រង​គ្រោះ​ខាងលើ​ដែល​ស្លាប់​ឈ្មោះ ផ្យ​ម ម៉ិ​ល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កា​ម៉ែ​ន ឃុំ​សាមគ្គី ស្រុក​អូរ​ជុំ ខេត្ត​រតនគីរី ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​សព នៅ​កន្លែង​កើតហេតុ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា បាន​ចុះ​ឆក់​ត្រី ហើយ​ឆក់​ខ្លួនឯង​ស្លាប់​ពិតប្រាកដ​មែន  ។ បន្ទាប់មក​ក៏​បាន​ប្រគល់​សព​ឱ្យ​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ