ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​បាន​លេប​ត្របាក់ ស្ពានឈើ​មួយ​កន្លែង​អស់ទាំង​ស្រុង

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ នៅ​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ ថ្ងៃ​សៅរ៍ ២​រោច ឈាន​ចូល​ថ្ងៃអាទិត្យ​៣​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១…

ខេត្តរតនគិរី ៖ នៅ​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ ថ្ងៃ​សៅរ៍ ២​រោច ឈាន​ចូល​ថ្ងៃអាទិត្យ​៣​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៣​ឈាន​ចូល​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ត្រង់​ចំណុច​ក្បែរ​ភ្នំ​ទ​ទីង មាន​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​ស្ពានឈើ​មួយ​កន្លែង ត្រូ​ច​ខូចខាត​អស់ទាំង​ស្រុង​។ ស្ពាន​ដែល​ត្រូវ​ភ្លើង ឆេះ​អស់នោះ​មាន​ប្រវែង​៩​ម៉ែត្រ ទទឹង​០៤​ម៉ែត្រ ធ្វើ​អំពី​ឈើ​តែ​មិន​មាន​បង្កាន់ដៃ​ទេ​។

តាម​ប្រភព​បានឱ្យ​ដឹង​ថា ដោយសារ​ស្ពាន​នោះ​ត្រូវ​ភ្លើង​ឆេះ​នៅ​ពេល​យប់​រំលង​អា​ធ្រា​ត្រ ទើប​កម្លាំង​ក្រុម​ពន្លត់អគ្គីភ័យ​មិន​អាច​ទទួល​បាន​ដំណឹង ហើយ​ក៏​ត្រូវ​ភ្លើង​ឆេះ​ស្ពាន​នោះ​អស់ ទាំងស្រុង​តែ​ម្តង​ទៅ​។ ប្រភព​បានឱ្យ​ដឹង​បន្ត​ថា ស្ពាន​ដែល​ភ្លើង​ឆេះ​នោះ​ជា​ស្ពាន​នៅ​លើ​កំណាត់​ផ្លូវ ដែល​បែក​ចេញពី​ផ្លូវ​ជ​តិ​លេខ​៧៨ មាន​ចម្ងាយ​ប្រហែល​១៥​គីឡូម៉ែត្រ ហេតុនេះ​ហើយ​ទើប​រថយន្ត​សម្រាប់​ពន្លត់អគ្គីភ័យ​ចេញ​ប្រតិបត្តិការ​មិន​ទាន់ ហើយ​ក៏​ទទួល​ព័ត៌មាន​បាន​នៅ​ម៉ោង​៥​ព្រឹក​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ