ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ក្រាប​ក្មេង​ទំនើង​បាន​៥​នាក់ នៅ​ក្រុង​បាន​លុង

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនៈគិរី ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង មួយ​ក្រុម​ក្នុង​ដែល​បម្រុង​ធ្វើ​សកម្មភាព​វាយតប់​កាប់​គ្នា​នៅ​ចំណុច​ទល់មុខ​វិមាន​សព​។ ការ​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នេះ​បាន​ធ្វើ​ឡើង នៅ​វេលា​ម៉ោង​៩ និង​១៥​នាទី ថ្ងៃ​សៅ​រិ៍​២​រោច ខែ​ផល្គុន…

ខេត្តរតនៈគិរី ៖ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ សហការ​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង មួយ​ក្រុម​ក្នុង​ដែល​បម្រុង​ធ្វើ​សកម្មភាព​វាយតប់​កាប់​គ្នា​នៅ​ចំណុច​ទល់មុខ​វិមាន​សព​។ ការ​ចុះ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នេះ​បាន​ធ្វើ​ឡើង នៅ​វេលា​ម៉ោង​៩ និង​១៥​នាទី ថ្ងៃ​សៅ​រិ៍​២​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​បាន​ចំនួន​៥​នាក់ ក្នុង​ចំណោម​បក្ខពួក​៦​នាក់ រត់គេច​ខ្លួន​បាត់​ម្នាក់​។ ទាំង​៥​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ​រួម​មាន៖​

ទី​១.​ឈ្មោះ បូ វណ្ណ​និ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ជ័យជម្នះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ធ្វើតេស្ត​ទឹកនោម​វិជ្ជមាន​។ ទី​២.​ឈ្មោះ ជឿ មុន្នីរ​ត្ន័ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនៈគិរី ធ្វើតេស្ត​ទឹកនោម​វិជ្ជមាន​។ ទី​៣.​ឈ្មោះ ជា ដា​វ័យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ធ្វើតេស្ត​ទឹកនោម​អវិជ្ជមាន​។ ទី​៤.​ឈ្មោះ វិ​ន វណ្ណ​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ជ័យជម្នះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី ធ្វើតេស្ត​ទឹកនោម​វិជ្ជមាន​។

ទី​៥.​ឈ្មោះ ធី គង់​និ​ត ភេទ​ប្រុស ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ជ​យ័​ជម្នះ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ធ្វើតេស្ត​ទឹកនោម​អវិជ្ជមាន​។ ហើយ​សមត្ថកិច្ច​រឹបអូស​បាន​វត្ថុ​តាង ដាវ​ចំនួន​០២​ដើម និង​ទូរ​សព្ទ​ដៃ​ចំនួន​០៤​គ្រឿង​។ មុខសញ្ញា​ទាំង​៥​នាក់ និង​វត្ថុ​តាង​ដែល​រឹបអូស និង​ធ្វើការ​ឃាត់ខ្លួន​បាន​នោះ​រក្សា​ទុក​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ឲ្យ​ព្រះរាជអាជ្ញា​អនុវត្ត​បន្ត​តាម​នីតិ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ