ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បា.ញ់ប្រហារ​គូស្នេហ៍​មួយគូ​នោះ មិនមែន​រឿង​ស្នេហា​ត្រីកោណ​ទេ​ !

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ (​ប្រភព​ព័ត៌មាន​មិន​ទាន់​ជា​ផ្លូវការ​) ត្រូវ​បាន​គេ​ដឹង​ថា ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ហើយ ករណី​បាញ់ប្រហារ​ទៅ​លើ​គូរ​ស្នេហ៍​២​នាក់​នោះ គឺជា​ការ​យល់​ច្រឡំ ។ ពោល​គឺ​មុន​កើតហេតុ ជនសង្ស័យ​បាន​ទៅ​ផឹកស៊ី​ច្រៀង​រាំ​នៅ​ហាង​ខារ៉ាអូខេ​មួយ…

រាជធានី​ភ្នំពេញ ៖ (​ប្រភព​ព័ត៌មាន​មិន​ទាន់​ជា​ផ្លូវការ​) ត្រូវ​បាន​គេ​ដឹង​ថា ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ហើយ ករណី​បាញ់ប្រហារ​ទៅ​លើ​គូរ​ស្នេហ៍​២​នាក់​នោះ គឺជា​ការ​យល់​ច្រឡំ ។ ពោល​គឺ​មុន​កើតហេតុ ជនសង្ស័យ​បាន​ទៅ​ផឹកស៊ី​ច្រៀង​រាំ​នៅ​ហាង​ខារ៉ាអូខេ​មួយ ជាមួយ​មិត្តភក្តិ​១​ក្រុម ។ ពេល​ផឹក​រាំរែក ជនសង្ស័យ​ត្រូវ​បាន​មិត្តភក្តិ​ម្នាក់​លួច​ដក​យក​បង់​កាំភ្លើង​បាត់ ។

ជនសង្ស័យ​ក៏​បាន​សួរ​ចុះឡើង​គេ​ប្រាប់​ថា បង់​កាំភ្លើង​នៅ​ក្នុង​រថយន្ត​របស់​ជន​រង​គ្រោះ តែ​ពេល​នេះ​ជន​រង​គ្រោះ​២​នាក់​គូរ​ស្នេហ៍ គេ​បាន​ចេញ​ទៅ​ផ្ទះ​មុន​បាត់​ទៅ​ហើយ ។ (​ពេល​នោះ​ជនសង្ស័យ​ស្រវឹង ហើយ​ជន​រង​គ្រោះ​ក៏​ស្រវឹង​ដែរ​) ។ ពេល​មិត្តភក្តិ​ប្រាប់​ថា បង់​កាំភ្លើង​នៅ​រថយន្ត​ជន​រង​គ្រោះ ជនសង្ស័យ​ក៏​ចេញពី​ខារ៉ាអូខេ ជិះ​រថយន្ត​តាម​រក ។

ចៃដន្យ​ជនសង្ស័យ​បាន​ទៅ​ជូ​ប​ជូន​រង​គ្រោះ​នៅ​មុខ​ផ្ទះ រួច​ជនសង្ស័យ​បើករថយន្ត​ទៅ​អែប​ទទឹម​គ្នា ហើយ​ជនសង្ស័យ​បាន​ចុច​កញ្ចក់​រថយន្ត​ចុះ និង​បាន​មាន​បំណង​ស្រែកសួរ​ជន​រង​គ្រោះរ​កបង់​កាំភ្លើង ពេល​នោះ​គេ​បានឃើញ​ជន​រង​គ្រោះ​ងាកខ្លួន ហើយ​យកដៃ​លូក​ចង្កេះ ដែល​ទៅ​ទំនង​ហាក់ដូចជា​ទាញ​យក​កាំភ្លើង ក្នុង​ចេតនា​អ្វីមួយ​មក​លើ​រូបគេ ។ ពេល​ឃើញ​ដូច្នោះ ជនសង្ស័យ​បាន​ដក​កាំភ្លើង​បាញ់​មុន និង​បាញ់​៤-៥​គ្រាប់ តាម​កំហឹង​ទៅ​លើ​ជន​រង​គ្រោះ​រួច​បើករថយន្ត​គេចខ្លួន​ទៅ ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា ចម្លើយ​ជនសង្ស័យ​ពិតជា​មិន​ឈាន​ដល់​ការ​ពាក់ព័ន្ធ​ស្នេហ៍​ត្រីកោណ ឬ​ដណ្តើម​ស្រី​ចំណាន់​គ្នា​នោះ​ទេ ការ​ពិត​គឺ​ខឹង​រឿង​បាត់បង់​កាំភ្លើង ដែល​ព័ត៌មាន​ថា បង់​កាំភ្លើង​នៅ​ក្នុង​រថយន្ត​គូរ​ស្នេហ៍​រង​ការ​បាញ់​បាញ់ប្រហារ​នោះ ។ ករណី​ខាងលើ​នេះ សមត្ថ​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ មិន​ទាន់​បាន​ទម្លាយ​ជា​ផ្លូវការ​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​សាកសួរ​ឲ្យ​បាន​លម្អិត​លើ​សាច់​រឿង​នេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យ​មាន​ភាព​សុក្រឹត​ជាក់ស្តែង​បទល្មើស ដើម្បី​ចៀសវាង​ការ​ចោទប្រកាន់​មិន​ត្រូវ​រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ