ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ៗ​នៅ​លីវ​នាំ​គ្នា​រៀប​ការ​ជាមួយ​ដើមឈើ ចម្លែក​មែន​!!!

6 ឆ្នាំ មុន

ម៉ិចស៊ិក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​នៅ​លីវ​នៅ​ប្រទេស​ម៉ិចស៊ិក បាន​នាំ​គ្នា​រៀប​ការ​ជាមួយនឹង​ដើមឈើ ក្នុង​គោលបំណង​ថែរក្សា​ព្រៃឈើ​នៅ​ក្នុង​ប្រទេស។ កម្មវិធី​នោះ ហៅ​ថា…

ម៉ិចស៊ិក ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ស្ត្រី​នៅ​លីវ​នៅ​ប្រទេស​ម៉ិចស៊ិក បាន​នាំ​គ្នា​រៀប​ការ​ជាមួយនឹង​ដើមឈើ ក្នុង​គោលបំណង​ថែរក្សា​ព្រៃឈើ​នៅ​ក្នុង​ប្រទេស។ កម្មវិធី​នោះ ហៅ​ថា «Today’s Dating Climate»​។

តាម​រយៈ​រូបថត​ជា​ច្រើ​សន្លឹក គេ​ឃើញ​កូនក្រមុំ​នាំ​គ្នា​ថើ​ម​ជាមួយនឹង​ដើម​ឈរ ហាក់បី​ដូចជា​ពួក​គេ​ថើប​កូនកំលោះ​អីចឹង​។ និយាយ​ឲ្យ​ចំ​ទៅ គឺ​វា​ហាក់បីដូចជា​ពិធី​រៀប​ការ​ជាមួយនឹង​មនុស្ស​អីចឹង​។ តែ​វា​មិន​មាន​ចេញ​ជា​សំបុត្រ​អាពាហ៍ពិពាហ៍​ឡើយ ព្រោះថា ពិធី​នេះ គេ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​មានការ​កាត់​បន្ថយ​ការ​កាប់​ព្រៃឈើ​។

នៅ​លើ​ផ្ទៃដី​១​ភាគ​៣​នៃ​ប្រទេស​ម៉ិចស៊ិក មានការ​គ្របដណ្តប់​ទៅ​ដោយ​ព្រៃ​ឈឺ និង​កន្លែង​សម្រាប់​ទស្សនា​ធម្មជាតិ​ជា​ច្រើន​ទៀត​។ តែ​នា​ពេល​នេះ គេ​ឃើញ​មានការ​កាប់​ព្រៃឈើ​ខុសច្បាប់​នៅ​តំបន់ San Jacinto Amilpas ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋ Oaxaca​។ ដូចនេះ​ទើប ពិធី​ចម្លែក​នេះ​ប្រារព្ធ​ធ្វើ​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ